ក្នុង​ដំណើរ​ទស្សនកិច្ច​មក​អូស្ដ្រាលី​លោក ហេង សំរិន យល់​ឃើញ​ថា​សភា​កម្ពុជា​មាន​សណ្ដាប់​ធ្នាប់​ជាង​សភា​អូស្ដ្រាលី​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​កម្ពុជា​មក​អូស្ដ្រាលី​កាល​​ពី​សប្ដាហ៍​មុន​ដែល​មាន​គណៈ​ប្រតិភូ​៦​នាក់​ទាំង​ខាង​តំណាង​រាស្ដ្រ​បក្ស​​សង្គ្រោះ​ជាតិ និង​បក្ស​កាន់​អំណាច​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការងារ​សភា​រវាង​ប្រទេស​ទាំងពីរ។