iPhone SE តូច​មែន​តែ​ខ្លឹម អាច​យក​​ឈ្នះ​សូម្បី​តែ​ Samsung Galaxy S7

​បន្ទាប់​ពី​បង្ហាញ​ខ្លួន​មិន​ទាន់​បាន​​មួយ​ថ្ងៃ​​iPhone SE បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៏​របស់​មនុស្ស​រាប់​លាន​អ្នក​លើ​ពិភពលោក​។​ក្រោយ​​ពី​បាន​យក​វា​ទៅ​ធ្វើ​តេស្ដ​នៅ​លើ​AnTuTu រួច​មក​iPhone SEត្រូវ​បាន​គេ​រក​ឃើញ​ថា​វា​បំពាក់​​RAM ទំហំ​រហូត​2GB ដូច​នៅ​លើ​iPhone 6s និង​iPhone 6s Plus ដែរ​មិន​មែន​ 1 GB ដូច​ដែល​ពាក្យ​ចចាមអារ៉ាម​ពី​មុន​ឡើយ។បាន​សេចក្ដី​ថា​iPhone SE បាន​ក្លាយ​ជា​ស្មាតហ្វូន​លំដាប់​កំពូល​ក្នុង​ចំណោម​ស្មាតហ្វូន​ទំហំ​៤​អ៊ីញ​ដ​ទៃ​ទៀត។​

ងាក​មក​មើល​ពិន្ទុ​សម្រាប់​ការ​ធ្វើ​តេស្ត​វិញ​iPhone SE ទទួល​បាន​រហូត​ដល់​134, 358 ខណៈ​ដែល​Samsung Galaxy S7 ដែល​ទើប​នឹង​ចេញ​ដែរ​នោះ​ទទួល​ពិន្ទុ​បាន​ពី​ចន្លោះ​​105, 000 ទៅ​125, 288 ​ទៅ​តាម​បន្ទះ​ឈីប​ដែល​បំពាក់​លើ​វា។​​ដូច​នេះ​​វា​បាន​បង្ហាញ​ថា​iPhone SE វា​ដំណើរ​ការ​បាន​ល្អ​និង​លឿន​ជាង​Samsung Galaxy S7 ដែល​ជា​ស្មាតហ្វូន​កំពូល​ទៅ​ទៀត។​

សរុប​មក​iPhone SE បើ​ទោះ​ជា​វា​មាន​រូបរាង​និង​ទំហំ​តូច​ក៏​ពិត​មែន​ប៉ុន្តែ​វា​ពិត​មាន​កម្លាំង​និង​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​អោយ​យើង​ពិចារណា​បាន​។​ហើយ​វា​ក៏​ចូល​ខ្លួន​មក​បន្ថែម​ជម្រើស​សម្រាប់​អ្នក​ដែល​ចង់​បាន​iPhone អេក្រង់​តូច​ល្មម​តែ​មាន​សមត្ថភាព​ខ្លាំង​ផង​ដែរ។​ចុះ​ចំណែក​លោក​អ្នក​យល់​យ៉ាង​ណា​ដែរ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ Leng Kim
​​​​​

  • iPhone SE តូច​មែន​តែ​ខ្លឹម អាច​យក​​ឈ្នះ​សូម្បី​តែ​ Samsung Galaxy S7已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:បច្ចេកវិទ្យា
Tags: