Frank Lampard៖ គ្រូបង្វឹក Jose Mourinho អាចដោះស្រាយ ភាពតានតឹង បិសាចក្រហមបាន

កីឡាករ៖ អតីតតារាបាល់ទាត់ របស់តោខៀវ លោក Frank Lampard  បានជឿជាក់ថា អតីតគ្រូបង្វឹក Jose Mourinho  អាចនឹងដោះស្រាយ នូវភាពតានតឹង របស់ក្លឹប បិសាចក្រហម Manchester United  ដែលកំពុងប្រឈម ។

Jose Mourinho បច្ចុប្បន្នមិនមានក្លឹបកាន់នោះទេ ក្រោយក្លឹបតោខៀវ បានដេញគ្រូបង្វឹករូបនេះ កាលពីខែ ធ្នូកន្លងទៅ បន្ទាប់ពីដឹកនាំក្លឹប មិនទទួលបានជោគជ័យ ។

សម្រាប់ Lampard វិញបច្ចុប្បន្នកំពុងលេងនៅក្លឹប New York City  ដោយបាននិយាយថា គ្រូបង្វឹកអាយុ ៥៣ឆ្នាំរូបនេះ នៅតែមានគុណសម្បត្តិ និងជាវិរៈបុរសរបស់ក្លឹបតោខៀវ។

អ្នកយុទ្ធសាស្ត្រលើទីលាន សញ្ជាតិព័រទុហ្គាលរូបនេះ កំពុងក្លាយជាមនុស្សដ៏សំខាន់ ដែលត្រូវបានគេបោះឆ្នោត ឲ្យជំនួស លោក Louis van Gaal  នៅចុងបញ្ចប់នៅរដូវកាលនេះ ។

កីឡាករ Frank Lampard បាននិយាយថា «ខ្ញុំគិតថា លោក Jose Mourinho អាចគ្រប់គ្រងក្លឹបទាំងអស់ នៅលើពិភពលោកបាន»៕

Frank Lampard៖ គ្រូបង្វឹក Jose Mourinho អាចដោះស្រាយ ភាពតានតឹង បិសាចក្រហមបាន