កម្ពុជាទទួលមេដាយ ៤គ្រឿងការប្រកួត Mekong good will Games នៅថៃ

ភ្នំពេញ៖ យោងតាម Face book របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួល បានមេដាយ៣គ្រឿងហើយ គឺ មេដាយមាស២គ្រឿង, មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ។

លោកបានបន្ថែលថា សម្រាប់អត្តពលិកប៉េតង់កម្ពុជា ក្នុងប្រភេទវិញាសា វាយគូចម្រុះ៖ទទួលបាន មេដាយមាស គឺកីឡាករ យ៉ា ចន្ទដារារិទ្ធ និងកីឡាការិនី ឃួន យ៉ារី , មេដាយប្រាក់ ៖កីឡាករ ម៉ី សុភក្រ័ និងកីឡាការិនី ឈិន ស្រីពេជ្រ ចំពោះមេដាយសំរិតេះ៖ កីឡាករ ថោង ឈឿន និងកីឡាការិនី ធា សម្ភស័្ស ខណៈ ក្រុមអត្តពលិកវាយ កូនឃ្លីលើតុ ក្នុងប្រភេទវិញ្ញាសាវាយ ក្រុមចម្រុះបានទទួល មេដាយមាស បន្ទាប់ពីឈ្នះ ក្រុមម្ចាស់ផ្ទះថៃ។

ចំណែកកីឡាវាយកូនឃ្លី លើតុកម្ពុជាវិញ្ញាសា វាយគូ គឺកីឡាករ សឺន តុលា និងកីឡាករ សំណាង វិរ:បុត្រ ជួបជាមួយប្រទេសឡាវ វគ្គប្រកួត ផ្តាច់ព្រ័ត្រ និងវិញ្ញាសាវាយទោល៖ កីឡាករ សំណាង វិរ:បុត្រ ប្រកួត ប្រទេសឡាវវគ្គ ប្រកួតផ្តាច់ព្រ័ត្រដែរ នាថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៦៕

កម្ពុជាទទួលមេដាយ ៤គ្រឿងការប្រកួត Mekong good will Games នៅថៃ

កម្ពុជាទទួលមេដាយ ៤គ្រឿងការប្រកួត Mekong good will Games នៅថៃ

កម្ពុជាទទួលមេដាយ ៤គ្រឿងការប្រកួត Mekong good will Games នៅថៃ