ឌួង ហ្សូរីដា ៖ របរលក់កាហ្វេ នៅតាម ចិញ្ចើមផ្លូវ ជារបរថ្មី របស់ ឌួង ហ្សូរីម៉ា

ភ្នំពេញៈ ពិធីការិនីចាស់វស្សា និងជាខ្លាញី ប្រចាំស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា ត្រូវបានទស្សនិកជន ចាត់ទុកថា ជានារីម្នាក់ដែលមាន ជំនួញច្រើន មានដូចជាការងារសិល្បៈ ក្រុមបង្ហាញម៉ូដ រួមជាមួយហាងកាត់ដេរ សំលៀកបំពាក់ ហើយថ្មីៗនេះនាងក៏ បានរំលេចរបរថ្មីបន្ថែមទៀត គឺលក់កាហ្វេ នៅតាមចិញ្ចើមផ្លូវ ថែមទៀតផង ។
ពាក់ព័ន្ធទៅនិង ការលេចឮថា នាងកំពុងតែវិវត្តន៍ខ្លួនក្លាយ ទៅជាអ្នកលក់កាហ្វេនោះ ត្រូវបានម្ចាស់សាម៉ីខ្លួនបកស្រាយថា ទស្សនិកជនកុំមានការយល់ច្រឡំអី របរលក់កាហ្វេនេះ គឺជារបរថ្មីរបស់ប្អូនស្រី កញ្ញា ឌួង ហ្សូរីម៉ា ហើយនាងគ្រាន់តែចូលរួម ជួយផ្សព្វផ្សាយតែប៉ុណ្ណោះ ។

ក្នុងមួយរយៈពេលក្រោយនេះ គេសង្កេតឃើញពិធីការិនីល្បីឈ្មោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីការផ្សព្វផ្សាយរបរថ្មី គឺលក់កាហ្វេតាមចិញ្ចើមផ្លូវ ដែលមើលទៅហាក់ដូចជារបរថ្មី របស់នាង ដែលទើបតែបើកដំណើរការ។ ប៉ុន្តែធាតុពិតរបរលក់កាហ្វេនេះ គឺជារបរថ្មីរបស់ប្អូនស្រី បណ្តូលចិត្តនាង គឺកញ្ញា ឌួង ហ្សូរីម៉ា ។
តារាស្រីរូបនេះបានបកស្រាយថា « Pinky Nith អោយលុយមក ល្បីឈ្មោះហើយ Nith Pinky Coffee ..! ជួយឈរលក់ ខំផ្សាយអោយទៀត តែលុយបានចូលហោប៉ាវ អា ហ្សូរីម៉ា សោះហ្នឹង..!!! » ។

កញ្ញា ឌួង ហ្សូរីម៉ា ប្អូនស្រី ពិធីការីនីដ៏ល្បីល្បាញ ឌួង ហ្សូរីដា ថ្មីៗនេះបានបើកជាកូនតូបកាហ្វេ នៅមុខហាង កាត់ដេរ «ដាម៉ាណា» ដែលជាហាងរបស់បងស្រីនាង ផ្ទាល់តែម្ដង ដែលមានឈ្មោះថា «និត កាហ្វេ» ហើយកំពុងតែទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ មិត្តអ្នកសិល្បៈយ៉ាងច្រើន ក្នុងនោះអ្នកសិល្បៈជាច្រើន បាននាំគ្នាជួយគាំទ្រផ្សព្វផ្សាយ ហើយក៏មកជួយទិញនាងដែរ ៕