នាង Kim Kardashianជួប Kamilla ដែលមានមុខស្រដៀង និងចាប់ផ្តើមសហការគ្នា

អាមេរិក៖ Kamilla ស្រីស្រស់ម្នាក់ដែលល្បីមានមុខមាត់ដូចម៉ូដែល Kim Kardashian ពេលនេះអ្នកទាំងពីរ បានជួបគ្នាថែមទាំងថតរូប selfie ជាមួយគ្នាទៀតផង ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះថា មានស្រីម្នាក់ដែលល្បី ដោយសារមានមុខមាត់ដូច Kim Kardashian នាង Kamilla ថ្មីៗនេះ មានដំណឹងថាបានជួប ថែមទាំងសហការជាមួយ Kim Kardashian ក្នុងកម្មវិធី Keeping Up With The Kardashians ជាឱកាសដ៏ល្អបំផុត ដែលធ្វើឲ្យនាង ក្លាយជាមនុស្សល្បី។

Kamilla បានសរសេរក្នុង Instagram របស់នាងថា “ខ្ញុំបានជួប Kim Kardashian ហើយមនុស្សជាច្រើន និយាយថា មុខយើងដូចគ្នា នាងគួឲ្យ ស្រលាញ់ណាស់ ខ្ញុំកំពុងទន្ទឹងរង់ចាំ និងចង់ឲ្យអ្នកទាំងអស់គ្នា បានឃើញយើងនៅក្នុងឈុត Keeping Up With The Kardashians” ។

Kamilla ធ្លាប់និយាយក្នុងបទសម្ភាសថា “ខ្ញុំសប្បាយចិត្ត ពេលមានគេនិយាយថា មុខខ្ញុំដូច Kim Kardashian ព្រោះនាងជាស្ត្រី ដ៏ស្រស់ស្អាតម្នាក់” ៕