ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

មានតារាស្រី៥ដួង ដែលបន្ទាប់ពីទទួលបាន ជោគជ័យ ពីអាជីពជាតារា សម្ដែងហើយ បានវិវត្តន៍ខ្លួន ពីមកជាតារាចម្រៀង អាជីពក្នុងផលិតកម្មធំៗ ក្រោមហេតុផលរៀងខ្លួន។ ពួកគេទាំងនោះ មានស្រីស្អាតណាខ្លះ?

១. តេង លក្ខិណា ជាអតីតតារាសម្ដែង និងពិធីការិនីទូរទស្សន៍ ប៉ុន្តែប្រមាណជិត៣ឆ្នាំហើយ នាងបានផ្លាស់ប្ដូរមក ជាតារាចម្រៀងអាជីព ដោយបច្ចុប្បន្នជាតារាចម្រៀង ប្រចាំផលិតកម្ម M។ បទដែលទទួលបាន ការគាំទ្រកន្លងមករបស់នាង មានដូចជាបទ “សុំឈឺមួយថ្ងៃបានហើយ” ជាដើម។

ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

២. គៀត សុវណ្ណាឡាង៖ មិនខុសពី លក្ខិណា ប៉ុន្មាន តារាសម្ដែងក្នុងរឿង “ទឹកចិត្តបងស្រី” ក៏បានក្លាយជាតារាចម្រៀងអាជីពដែរ ក្រោយសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងជាច្រើនរឿង។ បច្ចុប្បន្ន សុវណ្ណាឡាង ជាតារាចម្រៀងប្រចាំផលិតកម្ម Phleng Record។

ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

៣. រ៉ាប៊ី ៖ ស្រីស្អាតម្នាក់នេះ បានសាងកេរ្តិ៍ឈ្មោះ ក្នុងរឿង”កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់” ក្នុងតំណែងជាតួឯក។ ក្រោយមកទៀត ជាអតីតពិធីការិនីក្នុងស្ថានីយទូរទស្សន៍ ឥឡូវក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម Town។

ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

៤. ព្រះកាយ ច័ន្ទ តួឯកស្រីក្នុងរឿង “ភ្លើងព្យាបាទ” បានសាងកេរ្តិ៍តាមរយៈរឿងជាច្រើន មុនពេលក្លាយជាពិធីការិនីទូរទស្សន៍។ បច្ចុប្បន្ន តារាស្រីម្នាក់នេះ បានត្រៀមខ្លួនធ្វើជាតារាចម្រៀងថ្មីរបស់ផលិតកម្ម M។

ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

៥. ពេជ្រ សូលីកា អតីតតារាចម្រៀងផលិតកម្ម M មុននឹងក្លាយជាតារាចម្រៀង សូលីកា បានទាញប្រជាប្រិយភាពពីអាជីពជាតារាសម្ដែងដូចតារាស្រីខាងលើដែរ ប៉ុន្តែក្នុងនោះ ភាគច្រើន គឺសម្ដែងក្នុងបទចម្រៀងខារ៉ាអូខេ។

ស្រីស្អាត ៥ដួង វិវត្តន៍ខ្លួន ពីតារាសម្ដែងទៅជា តារាចម្រៀង

 

ប្រភព៖ សប្បាយ