សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១២)

...បដិសេធយ៉ាង គួរសមមួយ ចំពោះសំណើ សុំឲ្យជួយរបស់ ប្រធានាធិបតី ធីវ។ មន្ទីរបញ្ចកោណ (ប៉ង់តាហ្គោន) បានអះអាងថា ខ្លួនពុំបានទទួលសំណើ ណាមួយ ប្រភេទនេះទេ ហើយកងនាវាចរទី៧ របស់អាម៉េរិកាំង បានស្ថិតនៅដោយឡែកពីការប្រទួសរ៉ាយនេះ។ ទីប្រឹក្សាអាម៉េរិកម្នាក់ ដែលកំពុងបម្រើការនៅកងនាវាចរ របស់វៀតណាម ខាងត្បូង ហើយដែល ត្រូវចាប់ខ្លួនដោយកងទ័ពចិន បានត្រូវបញ្ជូនទៅក្រុងហុងកុង ដោយគ្មានឧបសគ្គបន្ទាប់ពី ឧបទ្ទវហេតុនេះ។
 មុនមានការវាយលុក របស់ចិន ក្រុងប៉េកាំងបានប្រាប់ ឲ្យក្រុងហាណូយដឹងអំពី បំណងរបស់ខ្លួន ដើម្បីបើកការចរចាស្តីពីបញ្ហាដែន សមុទ្រដោយសង្កត់ បញ្ជាក់ពីការប្រឆាំង ជំទាស់របស់ខ្លួន ចំពោះការចាប់ផ្តើមរុករកប្រេងទាំងអស់ ។

ជាច្រើនឆ្នាំក្រោយមក ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំក្រុងបារីស លោក ម៉ៃ វ៉ាន់បូ បាននិយាយរឿងអាថ៌កំបាំង ប្រាប់ខ្ញុំថា ប្រតិបត្តិការនៅប្រជុំកោះប៉ារ៉ាសែល នាខែមករា ឆ្នាំ១៩៧៤ បានបង្កជា «អំពើឈ្លានពានដោយអាវុធ លើកដំបូងរបស់ប្រទេសចិន ប្រឆាំងនឹងប្រទេសវៀតណាម» ប៉ុន្តែនៅជំនាន់នោះ ក្រុងហាណូយ គ្រាន់តែបញ្ជាក់ថា ការដោះស្រាយជម្លោះ ទឹកដីដ៏ស្មុគស្មាញទាំងនេះ រវាងបណ្តាប្រទេសជិតខាង តម្រូវឲ្យមានជា ចាំបាច់នូវការស្រាវជ្រាវពិនិត្យដ៏ស៊ីជម្រៅមួយ។

ក្រុងហាណូយបានបន្ថែមថា «បណ្តាប្រទេសដែលពាក់ព័ន្ធ ត្រូវតែដោះស្រាយភាពមិនត្រូវ គ្នាតាមរយៈការចរចាក្នុងស្មារតី ស្មើភាពមួយ ការគោរពគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ »។ សេចក្តីប្រកាសនៅឆ្នាំ១៩៧៤នេះ ដែលធ្វើឡើង បន្ទាប់ពីមានការច្បាំងដណ្តើម ប្រជុំកោះប៉ារ៉ាសែល ដោយអាវុធ ពិតហើយគឺជាការរិះគន់ លាក់ពុតមួយរបស់ប្រទេសចិន។ ប៉ុន្តែដោយផ្នែកកងទ័ព និងសេដ្ឋកិច្ចត្រូវពឹងពាក់លើក្រុងប៉េកាំង ក្រុងហាណូយ មិនអាចនិយាយ ពីរឿងនេះច្រើនឡើយ។
មួយឆ្នាំក្រោយមក ជាមួយនឹងជ័យជម្នះទាំងស្រុងមួយនៅភាគខាងត្បូង របៀបនិយាយរបស់វៀតណាម មាន    លក្ខណៈខុសគ្នាស្រឡះ។ ពួកកុម្មុយនីស្តវៀតណាម បានបញ្ជាក់យ៉ាងជាក់លាក់ ពីការប្រឆាំងជំទាស់របស់ខ្លួន ចំពោះប្រទេសចិន ដោយបាន ប្រកាសជាសាធារណពី «ការរំដោះ» កោះចំនួន៦ នៃប្រជុំកោះស្រ្ពាតលី (វៀតណាមហៅទ្រឿងសា) តាំងពីពាក់កណ្តាលទសវត្សរ៍៥០ ភាពមិនត្រូវគ្នាជាច្រើន បានលេចឡើងអំពី រឿងចម្រៀកដីខ្លះៗ នៅតាមព្រំដែនគោករវាងចិន និងវៀតណាម ប៉ុន្តែ ទោះជាយ៉ាងណាក៏វា មិនប្រែពីល្អទៅអាក្រក់ដែរ។

ក្រោយពីដំណើរទស្សនកិច្ចរបស់ និចសុន នៅប្រទេសចិននាឆ្នាំ ១៩៧២ បន្ទាប់មក ជាមួយការបញ្ចប់ការទម្លាក់គ្រាប់បែកនៅភាគខាងជើងនិងការចុះហត្ថ លេខាលើកិច្ច ព្រមព្រៀ ងសន្តិភាពក្រុងប៉ារីស ក្រងហាណូយបានចាប់ផ្តើមពង្រឹងជំហររបស់ ខ្លួនស្តីពីបញ្ហាព្រំដែន ។ ដោយកន្លែងដទៃនៃពិភពលោកអត់ដឹង ឧបទ្ទវហេតុតូចតាច ជាច្រើន នៅតាមព្រំដែនបានផ្ទុះឡើង។ តាមការនិយាយឲ្យដឹង របស់ចិនដែលមានមកជាក្រោយ គេវាយតម្លៃថា មានការប្រយុទ្ធគ្នាស្រាលៗ ជាងមួយរយប្លាយ លើកនៅឆ្នាំ ១៩៧៤។ បន្ទាប់ពីជ័យជម្នះរបស់ក្រុងហាណូយ នៅភាគត្បូង ចំនួននៃការប៉ះទង្គិចគ្នាបានកើតឡើងបួនដង។

រវាងខ្លាឃ្មុំនិងនាគ៖ វាជាសំណើចចំអកនៃ ប្រវត្តិសាស្រ្ត ព្រោះបន្ថែមពីលើសហរដ្ឋអាម៉េរិក គឺប្រទេសចិន ដែលចាញ់សង្រ្គាមនៅវៀតណាម។ ជាមួយនឹងការដកថយ របស់អាម៉េរិកាំង នៅឆ្នាំ១៩៧៥  គំនិតដែលនៅដក់ជាប់ជានិច្ចរបស់អ្នកទទួលខុសត្រូវចិន ខាងផ្នែកនយោបាយ ហាក់ដូចជាជិតលេចជារូបរាង ប្រទេសវៀតណាម មួយដែលខ្លាំងពូកែ និងរួមគ្នាឡើងវិញ កំពុងបង្កហេតុនឹង ចិនតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន និងកំពុងចូលដៃជើង ជាមួយជាសត្រូវស្លាប់រស់របស់ ខ្លួននៅភាគខាងជើងគឺ(សូវៀត)។

ពិភពលោកទាំងមូល បានរក្សាទុកក្នុងចិត្ត នូវរូបភាពផ្សេងៗ ដែលគួរឲ្យចង់មើលនៃការ ដួលរលំរបស់ មហាអំណាចអាម៉េរិកាំង នៅឥណ្ឌូចិន ឯកអគ្គរដ្ឋទូតអាម៉េរិក នៅកម្ពុជាលោក ហ្សន ហ្កនធ័រ ឌៀន កំពុងចាកចេញពីប្រទេសនេះ ដោយឱបទង់ជាតិរបស់ខ្លួន ដែលដាក់ក្នុង ថង់ប្លាស្ទីកមួយ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង កំពុងជម្លៀស មនុស្សចេញពីទីក្រុងព្រៃនគរ ហើយហោះទៅចុះចត លើនាវារបស់អាម៉េរិកាំង ដែលរង់ចាំនៅ ឯមហាសមុទ្រប៉ាស៊ីហ្វិក។

នៅពេលដែលការ ដួលរលំនេះ កើតឡើងដោយមិនបានប្រុងប្រៀបទុកជាមុន ប្រទេសចិន បានត្រូវធ្វើឲ្យខ្វល់ចិត្តមែនទែន ដោយសារឥទ្ធពល «សង្គមចក្រពត្តិនិយម» របស់សូវៀតនៅអាស៊ី ដែលកាន់តែរីកធំឡើងៗ ។ តាំងពីទស្សនកិច្ចរបស់ និច សុន (ប្រធានាធិបតីអាម៉េរិកពីរអាណត្តិពីឆ្នាំ១៩៦៨-១៩៧២ ប៉ុន្តែអាណត្តិទី២ កាន់អំណាចបានតែ ២ឆ្នាំប៉ុណ្ណោះ ដោយសារមានរឿង អាស្រូវ « Watergate » ហើយបានសុំលាលែងពីតំណែងនៅឆ្នាំ១៩៧៤-កំណត់របស់អ្នកបកប្រែ) ក្រុងប៉េកាំង បានវាយតម្លៃដោយក្រសែភ្នែក ជ្រោមជ្រែង នូវវត្តមានរបស់ អាម៉េរិកក្នុងតំបន់ នៃពិភពលោកនេះ ពិតហើយ លើកលែងតែនៅតៃវ៉ាន់។

ការដកថយទាំងរហន់របស់ពួកអាម៉េរិកាំង បានធ្វើឲ្យពួកចិន នឹកភ័យបារម្ភដែរ ព្រោះថាអំណឹះតទៅ «កន្លែង ទំនេរ» នេះ ច្បាស់ជាត្រូវក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់ សម្ភារៈយោធា ដ៏សំខាន់បំផុតឲ្យប្រទេសវៀតណាម ចូលកាន់កាប់ភ្លាម ។ ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥ ក្នុងពេលដែលប្រតិបត្តិការ « Frequent Wind» ប្រឹងប្រែងលុបបំបាត់ស្លាកស្នាមចុងក្រោយ នៃវត្តមានអាម៉េរិកាំង នៅវៀតណាមនោះ ដំណឹងសំខាន់ផ្នែកនយោបាយបរទេស របស់ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បាននិយាយបញ្ឆិតបញ្ឆៀង ទៅរកការធ្វើសមយុទ្ធ នៃកងទ័ពនាវាចរសហភាពសូវៀត ដែលផ្តើមធ្វើ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្រមពេលជាមួយគ្នានោះដែរ។

បន្ទាប់ពីបានរៀបរាប់បញ្ចូលនូវវត្ត មាននៃកងទ័ពនាវាចរសូវៀត នៅចំណុចផ្សេងៗនៃពិភពលោក ដោយលើកឡើងជាពិសេស ពីព្រឹត្តិការណ៍នៃ «ការជ្រៀតចូលមួយដែល គ្មានអ្វីអាចទប់បានក្នុងជ្រោយ ម៉ាឡាកា (Malacca ជាជ្រោយនៅចន្លោះប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី) រហូតមកដល់ភាគខាងត្បូងវៀតណាម» នោះ ទីភ្នាក់ងារនេះ បាន   សម្តែងនូវសេចក្តីសង្ឃឹមថា សមយុទ្ធដែលកំពុងប្រព្រឹត្តទៅនេះ រឹតតែជួយពង្រឹងឲ្យមានការប្រុងប្រយ័ត្នខ្លាំងឡើងថែមទៀត «ប្រឆាំងនឹងគ្រោះថ្នាក់ផ្សេងៗនៃ ការឈ្លានពាន និងការវាតទីរបស់សង្គមចក្រពត្តិ»។...(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១២)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១២)