ស៊ឹម ថៃណា រងមន្ទិល សង្ស័យថា លួចលាក់ មានកូនស្ងាត់ៗ

ភ្នំពេញៈ អតីតតារាចម្រៀង ដែលធ្លាប់និយម តុបតែងខ្លួន បែបជានារីសិចស៊ី ដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា ស៊ឹម ថៃណា នៅពេលថ្មីៗនេះ បានលេចឮព័ត៌មាន ដ៏រសើបថា មួយរយៈពេលធំ ដែលនាងបានផ្តាច់ខ្លួន ពីពិភពសិល្បៈ ព្រោះតែនាងមានកូនត្រូវ សម្ងំពពោះកូនទម្រាំ ដល់ថ្ងៃសម្រាល និងត្រូវមើលថែទាំកូន តូចទៀត ទើបធ្វើឲ្យនាង លាក់មុខលាក់មាត់ ផ្តាច់ខ្លួនពីសង្វៀនសិល្បៈ ។

បើតាមប្រភពពី អ្នកតាមដានជីវិតឯកជន របស់អ្នកសិល្បៈ បានបង្ហើបឲ្យដឹង ក្នុងមួយរយៈពេលធំនេះ ទស្សនិកជន មិនសូវបានឃើញវត្តមាន តារាចម្រៀង កញ្ញា ស៊ឹម ថៃណា បង្ហាញមុខមាត់ នៅក្នុងវិថីសិល្បៈច្រើន ដូចពេលមុនៗទេ ផ្ទុយទៅវិញជីវិតរបស់នាងទាំងក្នុង និងក្រៅសិល្បៈ គឺសុទ្ធសឹងតែអាថ៌កំបាំងទាំងអស់ ។ ជាក់ស្តែង ដូចជាមួយរយៈពេលធំនេះ នាងបានផ្តាច់ខ្លួន ពីអាជីព ដែលនាងស្រលាញ់ទៅសម្ងំ សាងសុភមង្គល ជាមួយបុរសម្នាក់ដែលជាអ្នក មានទ្រព្យសម្បតិ្ត លុយចាយមិនខ្វះ ទើបធ្វើឲ្យនាងសម្រេចចិត្ត ឈប់ពីសិល្បៈតែម្តងទៅ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺថ្មីៗនេះតារាចម្រៀងរូបនេះ បានពើបប្រទះព័ត៌មានថ្មីថា មូលហេតុដែល នាងផ្តាច់ខ្លួនពីសិល្បៈ ទៅយូរបែបនេះ ដោយសារតែ នាងមានកូនស្រីម្នាក់ ដែលមានអាយុជិត១ខួបហើយ ។ ដោយជារឿយៗគេ តែងតែឃើញនាងរំលេច រូបស្និទ្ធស្នាល អោបថើប ជាមួយក្មេងតូចម្នាក់នោះ ស្ទើរគ្រប់ទីកន្លែង ដោយភាគច្រើន នាងនៅផ្ទះមើលថែទាំកូនតូចនោះ មិនសូវបានចេញ ទៅកម្មវិធីជប់លៀងរបស់អ្នកសិល្បៈ ឫក៏ចូលក្លឹបកម្សាន្ត នាពេលរាត្រីដូច ពេលមុនទៀតទេ ។

ពាក់ព័ន្ធទៅនឹងមន្ទិល សង្ស័យដែលថា អតីតតារាចម្រៀងស្រី នាង ស៊ឹម ថៃណា ផ្តាច់ខ្លួនពីសិល្បៈ ព្រោះតែ នាងមានកូននោះ គេហទំព័ Looking TODAY មិនទាន់អាច ទាក់ទងទៅនាង ដើម្បីសាកសួរពីបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ប៉ុន្តែយើងរង់ចាំស្វាគមន៍ ចំពោះការបកស្រាយរបស់នាង នៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload