ភ្លើងចាស់​ ទើបតែរលត់សោះ Seungri ក្រុម Bigbang មានព័ត៌មានចូលក្លិប ជាមួយតារាស្រីតៃវ៉ាន់ ទៀតហើយ!?

កោះតៃវ៉ាន់៖ លោក Seungri ក្នុងក្រុមចម្រៀងបុរស BigBang ប្រចាំប្រទេសកូរ៉េខាងត្បូង ជាសមាជិកដែលមានលេចព័ត៌មានញឹកញាប់ជាងគេ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ចូលក្លឹបរាត្រីជាញឹកញាប់ ជាមួយតារាស្រីៗ ជាដើម។

ជាការពិតណាស់ នាពេលថ្មីៗនេះ គេបានប្រទះឃើញលោក Seungri ចូលក្លិបជាមួយសមាជិកក្រុមចម្រៀងនារី នៃកោះតៃវ៉ាន់ ទាំងដែលរឿងចាស់របស់លោក ដែលត្រូវតារាចម្រៀងកូរ៉េស្រីម្នាក់ បោកលុយលោកអស់រាប់លានដុល្លារ ទើបតែស្ងាត់ទៅវិញប៉ុណ្ណោះ។ គួរឲ្យដឹងថា កាលពីដើមខែមីនា នេះ លោក Seungri ត្រូវបានគេរាយការណ៍ថា បានចំណាយពេលទំនេរ ចូលក្លិបកម្សាន្តល្បីឈ្មោះមួយ នៅទីក្រុងតៃបិុ កោះតៃវ៉ាន់ ជាមួយសមាជិកក្រុម Popu Lady គឺកញ្ញា Baoer​ និងសមាជិកក្រុម Hsyan កញ្ញា Twinko លោក Jonghyun សមាជិកក្រុម FT Island ផងដែរ។

បើយោងតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីរូបថតមួយ ត្រូវបានបង្ហោះឡើង នៅក្នុងគណនី Instagram របស់អ្នកគាំទ្រម្នាក់ បានជួបពួកគាត់ដោយចៃដន្យ នៅក្នុងក្លិបរាត្រីនោះ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ។ មិនថាយ៉ាងណា ទីភ្នាក់ងាររបស់ក្រុម TwinKo បានបញ្ជាក់ថា កញ្ញា Hsyan បានទៅក្លិបនោះមែន ប៉ុន្តែចំពេលដែលលោក Seungri ទៅដែរប៉ុណ្ណោះ ហើយពួកគេក៏គ្មានទំនាក់ទំនងអ្វីនឹងគ្នាទេ។

សរុបមក នេះមិនមែនជាលើកទីមួយទេ ដែលលោក Seungri មានព័ត៌មានបែបនេះ នៅពេលដែលលោក ធ្វើដំណើរទៅបរទេស ព្រោះថាកាលពីឆ្នាំមុន គាត់ត្រូវបានគេថតរូបកំឡុងពេលដឹកដៃស្រ្តីម្នាក់ ចេញពីក្លិបកម្សាន្តទៀតផង៕

ភ្លើងចាស់​ ទើបតែរលត់សោះ Seungri ក្រុម Bigbang មានព័ត៌មានចូលក្លិប ជាមួយតារាស្រីតៃវ៉ាន់ ទៀតហើយ!?ភ្លើងចាស់​ ទើបតែរលត់សោះ Seungri ក្រុម Bigbang មានព័ត៌មានចូលក្លិប ជាមួយតារាស្រីតៃវ៉ាន់ ទៀតហើយ!?

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload