បវរកញ្ញាចក្រវាឡហ្វីលីពីន Pia កំពុងមានស្នេហាជ្រាលជ្រៅ ​ ជាមួយគ្រូពេទ្យ ដ៏សង្ហាម្នាក់

ហ្វីលីពីន៖ វាជារឿងមួយ ដ៏គួរឲ្យសោកស្តាយសម្រាប់ បុរសៗ ដែលតាមលួចស្រឡាញ់ បវរកញ្ញាចក្រវាឡ នាង Pia Wurtzbach ព្រោះថាពេលនេះ នាងកំពុងមានស្នេហា ជាមួយនឹងគ្រូពេទ្យ ដ៏ស្រស់សង្ហាម្នាក់ទៅហើយ។ 

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា ឥឡូវនេះ នាង Pia និង លោក Mikhail Varshavski គឺពួកគេកំពុងតែទាក់ទងគ្នា។ 

ចំពោះពាក្យចចាមអារ៉ាមដំបូង ដែលត្រូវបានគេដឹងនោះ គឺនៅពេល លោក Mikhail បានបង្ហោះរូបគាត់ និងនាង Pia ចូលក្នុងបណ្តាញអ៊ិនស្តាក្រាម។ ហើយចាប់តាំងពីពេលនោះមក លោក Mikhail ក៏បានយល់ព្រមទទួលស្គាល់ថា ពួកគេពិតជាទាក់ទងគ្នាពិតប្រាកដមែន។ 

ជាមួយគ្នានោះដែរ លោក Mikhail បាននិយាយថា "ខ្ញុំកំពុងតែទាក់ទងគ្នាជាមួយPia វាគឺជាទំនាក់ទំនងថ្មីមួយ តែខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំង នៅពេលបានឃើញអ្វីដែលកំពុងដើរបែបនេះ"។ 

គួរបញ្ជាក់ផងដែរ លោកគ្រូពេទ្យដ៏ស្រស់សង្ហារូបនេះ ត្រូវបានល្បីល្បាញខ្លាំង បន្ទាប់ពីទស្សនាវដ្តីPeople បានដាក់ឈ្មោះឲ្យថាជា "គ្រូពេទ្យដ៏ស៊ិចស៊ីបំផុត"។ ហើយនាពេលបច្ចុប្បន្ន គាត់មានអ្នកចុចFollow ក្នុងបណ្តាញអ៊ិនស្តាក្រាម រហូតទៅដល់ជាង១.៦លាននាក់ឯណោះ៕ 

ប្រភព ៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • បវរកញ្ញាចក្រវាឡហ្វីលីពីន Pia កំពុងមានស្នេហាជ្រាលជ្រៅ ​ ជាមួយគ្រូពេទ្យ ដ៏សង្ហាម្នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សិល្បៈ