Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ បន្ទាប់​ពី​ក្រេប​ទឹកឃ្មុំ​​អស់​រយៈពេល​២​ខែ​ជា​ច្រើន​ប្រទេស​ជាមួយ​​ស្វាមី Philip Lee តារា​សម្ដែង​ហុងកុង Myolie Wu មាន​សភាព​ស្រស់ស្រាយ​និង​បង្ហើប​ថា​ចង់​ក្លាយ​ជា​ម្ដាយ​ទៀត​ផង។

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

ក្នុង​កម្មវិធី​​អ្នកកាសែត​បាន​សួរ​ទៅ​តារា​វ័យ​៣៦​ឆ្នាំ​ថា​៖”តើ​អ្នក​អាច​​មាន​ឱកាស​ក្នុង​ការ​មាន​កូន​ទេ​ បន្ទាប់​ពី​ទៅ​ក្រេប​ទឹកឃ្មុំ​ជា​ច្រើន​សប្ដាហ៍”? Myolie តប​ទៅ​វិញ​ថា​៖”អ្នក​នឹង​ដឹង​ចម្លើយ​ឆាប់ៗ​អំពី​រឿង​នេះ…មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ខ្ញុំ​គួរ​តែ​យក​ចិត្ត​ទុកដាក់​​ការ​ថែ​សុខភាព​​របស់​ខ្ញុំ​ មុន​ព្យាយាម​យក​កូន។ ខ្ញុំ​កំពុង​សម្លឹង​​មើល​ការ​ក្លាយ​ជា​ម្ដាយ​ឪពុក​គេ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ចង់​បាន​កូន​២”។

 

ក្រោយ​រៀបការ​​កាល​ពី​ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ Philip Lee និង​Myolie Wu បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្រេប​ទឹកឃ្មុំ​​​នៅ​តំបន់​ទេសចរណ៍​​ល្បី​ៗ​ជាង​១០។ តំបន់​ដែល​នាង​ទៅ​ដំបូង​គឺ​កោះ Hokkaido ប្រទេស​ជប៉ុន ​បន្ទាប់​មក Tahiti, New Zealand, Los Angeles, New York, London, Belfast, Barcelona, សមុទ្រ Aegean Sea (ក្នុង​ប្រទេស​ក្រិច), Athens និង​កោះ Maldives ជា​កន្លែង​ចុងក្រោយ៕

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

Myolie Wu ចង់​បាន​កូន​២​យ៉ាង​តិច ក្រោយ​រៀបការ​៣​ខែ

 

ចុចអាន៖Myolie Wu បង្ហាញ​រូប​ Pre Wedding ​ស្អាត​ៗ មុន​ថ្ងៃ​ចូល​រោង​ជិត​មក​ដល់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars