Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

ពេទ្យ​កំលោះ​សង្ហា Varshavski បាន​ចេញ​ប្រកាស​ផ្លូវ​ការ​ថា លោក​កំពុង​សាង​ស្នេហ៍​ជាមួយ​ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ Pia Wurtzbach ជនជាតិ​ហ្វីលីពីន។

 

Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

 

លោក​គ្រូពេទ្យ Enter Mikhail Varshavski ឬ​ក្រៅ​ឈ្មោះ​ខ្លី Dr Mike គឺ​ជា​តារា​ល្បី​ម្នាក់​លើ​បណ្ដាញ Instagramដែល​មាន​អ្នក​តាមដាន(Follow) ១,៦​លាន​នាក់​​និង​ជាប់​ឈ្មោះ​ថា​ “Sexiest Doctor Alive” ឬ(គ្រូពេទ្យ​សង្ហា) ដោយ​ទស្សនាវដ្ដី People ។

 

Dr Mike មក​ពី​ទី​ក្រុង​ញីវយ៉ក​បាន​និយាយ​ដោយ​ផ្ទាល់មាត់​​ទៅ​ទស្សនាវដ្ដី Wonderwall. ថា​៖”ខ្ញុំ​កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ Pia។ វា​ជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​​ដែល​ពួក​យើង​អាច​ចាប់​ផ្ដើម​ជាមួយ​គ្នា”។

 

Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

 

ពាក្យ​ចចាមអារ៉ាម​នៃ​ទំនាក់ទំនង​បាន​ចាប់​ផ្ដើម​មាន​​នៅ​ពេល Dr Mikeបង្ហោះ​រូប​ជាមួយ Pia Wurtzbach លើ Instagram។ រំលង​​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក Pia ក៏​បាន​បង្ហោះ​រូប​​ស្រដៀងគ្នា​ជាមួយ Dr Mike វិញ​ម្ដង​លើ Twitter ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សង្ស័យ​។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​ដឹង​ការពិត​ ក្រោយ Dr Mikeចេញ​មក​បញ្ជាក់​ជា​ផ្លូវការ៕

 

Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

 

Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

 

Pia ម្ចាស់​ពាន​បវរកញ្ញា​ចក្រវាល​ មាន​ស្នេហា​ជាមួយ​ពេទ្យ​​កំពូល​សង្ហា​ល្បី​ក្នុង ​Instagram

 

ប្រិយមិត្ត​គិត​​ថា​អ្នក​ទាំង​ពីរ​សម​គ្នា​ទេ? ​

 

ចុចអាន៖Choi Siwon អញ្ជើញ​​បវរកញ្ញា​ចក្រវាល​​​​​ហ្វីលីពីន​​ទៅ​មើល​ការ​សម្ដែង​របស់ Super Junior

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ news

​​