ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

មាន​តារា​ស្រី​៥​ដួង​ដែល​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ពី​អាជីព​ជា​តារា​សម្ដែង​ហើយ បាន​វិវត្តន៍​ខ្លួន​ពី​មក​ជា​តារា​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម​ធំ​ៗ​ក្រោម​ហេតុផល​រៀង​ខ្លួន។ ពួក​គេ​ទាំង​នោះ មាន​ស្រី​ស្អាត​ណា​ខ្លះ?

 

១. តេង លក្ខិណា ជា​អតីត​តារា​សម្ដែង និង​ពិធី​ការិនី​ទូរទស្សន៍ ប៉ុន្តែ​ប្រមាណ​ជិត​៣​ឆ្នាំ​ហើយ នាង​បាន​ផ្លាស់​ប្ដូរ​មក​ជា​តារា​ចម្រៀង​អាជីព ដោយ​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M។ បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​កន្លង​មក​របស់​នាង មាន​ដូច​ជា​បទ “សុំ​ឈឺ​មួយ​ថ្ងៃ​បាន​ហើយ” ជា​ដើម។

 

ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

 

២. គៀត សុវណ្ណា​ឡាង៖ មិន​ខុស​ពី​ លក្ខិណា ប៉ុន្មាន តារា​សម្ដែង​ក្នុង​រឿង “ទឹក​ចិត្ត​បង​ស្រី” ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ដែរ ក្រោយ​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ជា​ច្រើន​រឿង។ បច្ចុប្បន្ន សុវណ្ណា​ឡាង ជា​តារា​ចម្រៀងប្រចាំ​ផលិតកម្ម Phleng Record។

 

ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

 

៣. រ៉ាប៊ី ៖ ស្រី​ស្អាត​ម្នាក់​នេះ បាន​សាង​កេរ្តិ៍​ឈ្មោះ ក្នុង​រឿង​”កំលោះ​ក្ដាម​ប្រៃ​កញ្ញា​ស្ពៃ​ជ្រក់” ក្នុង​តំណែង​ជា​តួឯក។ ក្រោយ​មក​ទៀត ជា​អតីត​ពិធី​ការិនី​ក្នុង​ស្ថានីយ​ទូរទស្សន៍ ឥឡូវ​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Town។

 

ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

 

៤. ព្រះ​កាយ​ ច័ន្ទ តួ​ឯក​ស្រី​ក្នុង​រឿង “ភ្លើង​ព្យាបាទ” បាន​សាង​កេរ្តិ៍​តាម​រយៈ​រឿង​ជា​ច្រើន មុន​ពេល​ក្លាយ​ជា​ពិធីការិនី​ទូរទស្សន៍។ បច្ចុប្បន្ន តារា​ស្រី​ម្នាក់​នេះ បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​តារា​ចម្រៀង​ថ្មី​របស់​ផលិតកម្ម M។

 

ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

 

៥. ពេជ្រ សូលីកា អតីត​តារា​ចម្រៀង​ផលិតកម្ម M មុន​នឹង​ក្លាយ​ជា​តារា​ចម្រៀង សូលីកា បាន​ទាញ​ប្រជាប្រិយ​ភាព​ពី​អាជីព​ជា​តារា​សម្ដែង​ដូច​តារា​ស្រី​ខាង​លើ​ដែរ ប៉ុន្តែ​ក្នុង​នោះ ភាគ​ច្រើន គឺ​សម្ដែង​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ។

 

ស្រី​ស្អាត ៥​ដួង វិវត្តន៍​ខ្លួន​​ពី​តារា​សម្ដែង​ទៅ​ជា​តារា​ចម្រៀង

 

អត្ថបទ៖ SAMEDY