រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

រូប​ថត​មុន​អាពាហ៍ពិពាហ៍​របស់​នារី​ថៃ​មួយ​រូប​ជាមួយ​​គូ​ស្នេហ៍​ជា​ជនបរទេស​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម Facebook នៅ​ប្រទេស​ថៃ។

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

តាម​ការ​បញ្ជាក់​ពី​ទំព័រ Facebook ​ក្រុមហ៊ុន​ថត​រូប NARAKORN PHOTOGRAPHY ដែល​បាន​បង្ហោះ​រូប​ភាព​ទាំង​នេះ​ឡើង កូន​ក្រមុំ​ជនជាតិ​ថៃ​ក្នុង​រូប​នេះ មាន​ឈ្មោះ​ Koko មាន​ស្រុក​កំណើត​នៅ​ស្រុក​ណាំក្លៀង ខេត្ត​ស៊ីសាកេត ចំណែក​ឯ​កូន​កំលោះ​​ឈ្មោះ Christian គឺ​ជា​អ្នក​ជំនួញ​មួយ​រូប​មក​ពី​ប្រទេស​ដាណឺម៉ាក។

 

កូន​ក្រមុំ​មក​ពី​ភូមិ​ភាគ​ឦសាន Koko បាន​ជ្រើស​រើស​ការ​ថត​រូប​បែប​នេះ ​ព្រោះ​ចង់​រំឭក​អនុស្សាវរីយ៍​នៅ​ទឹក​ដី​កំណើត ដោយ​នឹក​ដល់​ពេល​ដែល​ឪពុក​របស់​នាង​ដឹក​ក្របី​ចេញ​ទៅ​ធ្វើ​ស្រែ ពេល​ងូត​ទឹក​ព្រែក និង​ទិដ្ឋភាព​ស្រូវ​ទុំ​ជា​ដើម។

១៦ម៉ោង​​​​ក្រោយ​បង្ហោះ​លើ Facebook អាល់ប៊ុម​រូប​ភាព​នេះ​មាន​អ្នក​ចុច Like ជាង​៧ម៉ឺន​នាក់ និង​ចែកចាយ​បន្ត​ជាង ២៧០០០ដង។ សារព័ត៌មាន​ផ្សេង​ៗ​រួម​ទាំង​ទូរទស្សន៍​នៅ​ថៃ​​ក៏​បាន​ចុះ​ផ្សាយ​រូប​ភាព​ទាំង​នេះ​ដែរ ៕​

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

រូប​ថត​ Pre-Wedding នារី​ស្រុក​ស្រែ​និង​ជន​បរទេស​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថៃ

 

ចុចអាន៖បុរស​លក់​មី​សាច់​ដុំ​៦​កង់ ​ធ្វើ​ឲ្យ​ផ្អើល​អស់​បណ្ដាញ​សង្គម

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ NARAKORN PHOTOGRAPHY