បទល្មើស​ចោរឆក់​កាបូប​ជនបរទេស កើតឡើង​កាន់តែ​ញឹកញាប់​

​សកម្មភាព​ចោរឆក់ និង​ចោរលួច ហាក់​បាន​កក្រើក​ឡើងវិញ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​នៅក្នុង​រាជធានី​។ បទល្មើស​ចោរឆក់​មិន​ត្រឹមតែ​កើត​លើ​ពលរដ្ឋ​ខ្មែរ​ទេ ប៉ុន្តែ វា​ក៏បាន​កើតឡើង​ចំពោះ​ជនបរទេស​ដែលជា​ទេសចរ​ផងដែរ​។ ការផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​ភស្តុតាង​នៃ​បទល្មើស​តាម​ដងផ្លូវ​នេះ​។​

​ជាងនេះទៅទៀត សមាគម​នៃ​ទីភ្នាក់ងារ​ទេសចរណ៍ ក៏បាន​ទទួល​ការជូនដំណឹង​មួយ​ពី​ស្ថានទូត​បរទេសមួយ​ប្រចាំ​ប្រទេស​កម្ពុជា ស្តីអំពី​ករណី​ចោរឆក់ និង​លួច​ដែល​បានកើត​ឡើងលើ​ជនជាតិ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ពលរដ្ឋ​ខ្លះ​បាន​សង្ស័យថា ករណី​ចោរឆក់​ទ្រព្យសម្បត្តិ​លើ​ជនបរទេស​ខ្លះ ក៏​អាចជា​ករណី​រៀបចំ​រវាង​ម៉ូតូឌុប ឬ​ម៉ូតូ​កង់​បីខ្លះ​​ ជាមួយនឹង​ក្រុមចោរឆក់​ទៀតផង​។​

​បទល្មើស​ចោរឆក់ កំពុងតែ​បង្ក​ភាពភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ទូទៅ​និយាយ​ជារួម និង​ទេសចរ​បរទេស​និយាយ​ដោយឡែក​។ ទិដ្ឋភាព​ជា​អវិជ្ជមាន​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​