អ្នកនាំពាក្យ​៖ អ្នករាយការណ៍​របស់ UN ថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា មានការ​រីកចម្រើន​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កោតសរសើរ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ថា​មានការ​រីកចម្រើន​។ លោកស្រី មើលឃើញ​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា ថា​ដំណើរការ​ទៅ​ល្អប្រសើរ​និង​អាច​ទទួលយកបាន​។

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ស្រង់​ប្រសាសន៍​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត មក​បំភ្លឺ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី បានដឹង​ពី​ស្ថានភាព​ពិត​នៃ​ការ​អនុវត្តិ​ច្បាប់​នៅ​កម្ពុជា ក្រោយពី​ស្តាប់​ការបកស្រាយ​ពី​ភាគី​ក្រសួងយុត្តិធម៌​អស់​រយៈពេល​ជិត​៣​ម៉ោង​។ បើតាម​អ្នកនាំពាក្យ​រូបនេះ លោកស្រី ទទួលស្គាល់ថា​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ខុសពី​អ្វីដែល​លោកស្រី​ធ្លាប់​ឮ​ពី​ប្រភព​មួយចំនួន​និង​សារព័ត៌មាន​ខ្លះ ចុះផ្សាយ​កន្លងមក​។​

​ការអះអាង​របស់លោក ជិន ម៉ា​លីន ធ្វើឡើង​ក្រោយពី​បញ្ចប់​ជំនួប​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​។ លោកស្រី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ពិភាក្សា​ពី​ឯករាជ្យភាព​របស់​តុលាការ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ជាពិសេស​ច្បាប់​ទាំង​៣ ដែល​ទើបតែនឹង​បង្កើត​នាពេល​ថ្មីៗ​នេះ ។ ច្បាប់​ទាំង​៣​នោះ​គឺ ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អង្គការ​តុលាការ ច្បាប់​ស្តីពី​លក្ខ​ខ​ន្តិ​កៈចៅ​ក្រម​និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​

​លោក​ជិន ម៉ា​លីន​បានបញ្ជាក់​បែបនេះ​ថា​៖«​អ្វីដែល​សំខាន់ គឺ​គាត់ [​លោកស្រី រ៉ូ​ណា ស្មី​ត​] ចង់​ជជែក​គ្នា ថា​តើ​ការអនុវត្ត​ក្នុង​វិស័យ​យុត្តិធម៌ មានការ​រីកចម្រើន​យ៉ាងណាខ្លះ​។ អ៊ីចឹង ប្រធានបទ ដែល​គាត់​លើកឡើង​គឺ​ទាក់ទង​នឹង​ច្បាប់​គោល​ទាំង​៣​ហ្នឹង​។ កន្លងមក​មានការ​ទិទាន​ច្បាប់​ទាំង​៣​ហ្នឹង​ថា មិនមាន​ការអនុវត្ត​និង​ប៉ះពាល់​ដល់​ឯករាជ្យ​តុលាការ  ជាដើម​។ តែ​ពេលនេះ យើង​បាន​ពន្យល់​គាត់ ជា​លក្ខណៈ​បច្ចេកទេស​យ៉ាង​ក្បោះក្បាយ ហើយ​គាត់​ទទួលយក​នូវ​ការពន្យល់​របស់​យើង​ពី​ទិដ្ឋភាព​ច្បាប់​ទាំងនេះ​»​។

​យ៉ាងណា​ក៏ដោយចុះ លោក ជិន ម៉ា​លីន បាន​រំលេច​ថា ក្នុង​កិច្ចប្រជុំ​អស់​អស់​រយៈពេល​ជិត ៣​ម៉ោង​នេះ លោកស្រី រ៉ូ​ណា ស្មី​ត មិនបាន​លើកឡើង​ឬ​ចោទសួរ​ពី​បញ្ហា​នៃ​ការឃុំខ្លួន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ លោក​បន្ថែមថា លោកស្រី​ចង់ដឹង​តែ​ទិដ្ឋភាព​ច្បាប់​ប៉ុណ្ណោះ ដោយ​គ្មាន​ការសួរដេញដោល​ពី​បញ្ហានយោបាយ​នោះទេ​។ លោក​បញ្ជាក់ថា​៖«​លោកស្រី​អត់​មាន​លើកឡើង​មួយ​ម៉ាត់​ទេ ពី​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​និង​រឿង​នយោបាយ ពីព្រោះ​យើង​គិតថា គាត់​មកនេះ អត់​មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ​ទេ​។ នេះ​ជា​អ្វីដែល​យើង​កោតសរសើរ​និង​ស្វាគមន៍​អ្នករាយការណ៍​ពិសេស​រូបនេះ​»៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​