យន្តហោះ Drone តូចៗ​អាចជួយ​ឲ្យ​ការព្យាករណ៍​ធាតុអាកាស​ក្នុង​តំបន់​កាន់តែ​ប្រសើ​ឡើង​

​ភ្នំពេញ​៖ យន្តហោះ Drone តូចៗ​អាចជួយ​ឲ្យ​ការព្យាករណ៍​ធាតុអាកាស​ក្នុង​តំបន់​កាន់តែ​ប្រសើ​ឡើង​។ បរិយាកាស​ផែនដី​មាន​ស្រទាប់​ជាច្រើន ហើយ​ការ​ព្យា​ការណ៍​ធាតុអាកាស​គឺ​កាន់តែ​សុ​ក្រិត ប្រសិនបើ​គេ​ប្រមូល​ព័ត៌មាន​ពី​ច្រើន​កន្លែង និង​ពី​ស្រទាប់​ទាំង​អស់នៃ​ផែនដី​។ ដូច្នេះហើយ​ទើប​គេ​មាន​ផ្កាយរណប​ធាតុអាកាស យន្តហោះ Drone ដែល​ហោះ​ខ្ពស់ និង​បា​ឡុង​ធាតុអាកាស ដែល​សុទ្ធតែ​ហោះ​ក្នុង​កម្ពស់​ខុសគ្នា​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Oklahoma State University  កំពុងតែ​ព​ង្កើ​ត​យន្តហោះ Drone ថ្មីៗ​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ព្យា​យក​រណ៍​ធាតុអាកាស អាចធ្វើ​ប្រតិបត្តិការ​ក្នុង​កម្ពស់​ខុសគ្នា​បាន ហើយ​គួរតែ​បង្កើន​គុណភាព​នៃ​ការ​ព្យា​ការណ៍​ក្នុង​កុំព្យូទ័រ ដែល​តាមដាន​ធាតុអាកាស​ក្នុង​តំបន់​។ លោក George Putic នៃ​វី​អូ​អេ​រាយការណ៍​អំពី​រឿងនេះ​។


បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​