ចិន​៖ សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នាំមក​នូវ​អនាគត​ល្អ​ដល់​ប្រទេស​ទន្លេមេគង្គ​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជិតស្និទ និង​សុទិដ្ឋិនិយម​ក្នុងការ​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ដើម្បី​កសាង​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​។ ជាមួយគ្នានេះ ចិន ក៏បាន​សង្ឃឹមថា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នឹង​ដំណើរការ​ដោយ​ផ្លែផ្កា​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បានបញ្ជាក់​នៅ​ថ្ងៃទី​២២​ខែមីនា​ម្សិលមិញ​ក្នុងឱកាស​ស្វាគមន៍ ចំពោះ​មេដឹកនាំ​នៃ​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង​លើក​ទី​១​នា​ខេត្ត​ហៃ​ណាន នៃ​ប្រទេស​ចិន ថា កិច្ចសហការ​ចំណោម​ប្រទេស​ទាំង​ប្រាំមួយ នឹង​ជួយ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​, ផ្តល់ឱកាស​ក្នុងការ​អភិវឌ្ឍ​ធនធាន​រវាង​នីមួយៗ​។ លោក​ថា កិច្ចសហការ​នេះ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​បន្ថែម​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អាស៊ាន​ផងដែរ​។

ស្រប​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ក៏បាន​សង្កត់ធ្ងន់​ក្នុងជំនួប​ជាមួយនឹង សម​ភាគី​ថៃ​ក្នុង​ថ្ងៃ​ដដែល​ដែលថា​ចិន​បាន​ត្រៀមលក្ខណៈ​រួចរាល់​ជាស្រេច​ហើយ​ដើម្បី​សហការ​ជាមួយនឹង​ប្រទេស​ទាំង​ប្រាំ ក្នុងការ​បង្កើន​យន្តការ​« កិច្ចប្រតិបត្តិការ​ទ​ន្ល​មេគង្គ ឡាន​ឆាង​» ឲ្យ​ជា​ម៉ូ​ដែល​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង​, ជា​វេទិកា​នៃ​ការរួបរួម និង​សហប្រតិបត្តិការ និង​ជាពិសេស​នោះ ការផ្តល់ ការគាំទ្រ​រួម​រវាង​ប្រទេសជិតខាង​។​ប្រទេស​ទាំង​ប្រាំ​មានដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម​។

កិច្ចប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​លើក​ទី​១ ដែល​ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៤ ខែមីនា​នៅក្នុង​ទីក្រុង​សាន​យ៉ា ក្នុង​ខេត្ត​ហៃ​ណាន នៃ​ប្រទេស​ចិន​ក្រោម​ប្រធានបទ «​ការចែករំលែក​ទន្លេ​-​ការចែករំលែក​អនាគត​» មានការ​ចូលរួម​ពី​មេ​ដឹក​កំពូល​ចិន និង​អាស៊ាន​៥​ប្រទេស​ផងដែរ​។ កិច្ចប្រជុំ​លើក​ទី​១ មាន​វត្តមាន​ចូលរួម​ដូចជា លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង​, , លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​ស៊ី​ង ថា​ម​ម៉ា​វង្ស​, អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា សៃ ម៉ក ខម ឧបនាយករដ្ឋមន្ត្រី​វៀតណាម ផាម បិ​ញ​មិញ និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា​។

សូមបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​(LMC) ដែលមាន​ប្រទេស​ពាក់ព័ន្ធ​ដូច ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ត្រូវបាន​ស្នើឡើង​នៅក្នុង​ឆ្នាំ​២០១៤ និង​បានចាប់ផ្តើម​ដំណើរ ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៥​។ ទិសដៅ​អាទិភាព​នៃ​គំនិត​ផ្តួចផ្តើម​នេះ ផ្តោតលើ​ប្រាំ​វិស័យ​រួមមាន ការផ្សារភ្ជាប់​គ្នា​រវាង​ដៃគូ សមត្ថភាព​ផលិតកម្ម សេដ្ឋកិច្ច​ឆ្លងដែន ធនធានទឹក កសិកម្ម និង​ការបន្ថយ ភាពក្រីក្រ​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​