បារាំងជម្លៀសមនុស្សចេញពីវាលយន្តហោះ Toulouse ព្រោះបញ្ហាសន្តិសុខ

 អាជ្ញាធរបា​រាំង​បាន​ជម្លៀស​មនុស្សចេញពី​អាកាសយាន្តដ្ឋាន Toulouse-Blagnac នៅ​ថ្ងៃពុធទី ២៣ មីនានេះ ដោយសារតែបញ្ហាសន្តិសុខ។បទ​បញ្ជា​ឲ្យជម្លៀសមនុស្សចេញ​​នេះត្រូវដាក់​ចេញ ក្រោយពេល​ដែលគេបានរកឃើញ​កញ្ចប់​មួយដែលគួ​រឲ្យសង្ស័យ​ត្រូវបានគេ​ដាក់ប្លុងចោលក្នុងព្រលានយន្តហោះ​នេះ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Sputnik។

ដោយសារបញ្ហាសន្តិសុខ អាជ្ញាធរបារាំងបាន​សម្រេច​ជម្លៀស​អ្នកដំណើរ​ចេញពី​អាកាសយាន្តដ្ឋាន​ Toulouse-Blagnac នៅថ្ងៃពុធនេះ។ ការសម្រេច​ជម្លៀសមនុស្សចេញធ្វើឡើង​ដោយសារ​មានបទបញ្ជា​ ហើយក៏ធ្វើ​ឡើងក្រោយ​គេប្រទះឃើញ​កញ្ចប់មួយគួរឲ្យសង្ស័យដែលគេ​គេ​ដាក់ប្លុងចោល​នៅ កន្លែងនោះផង។

ខណៈដែលមានការជម្លៀសមនុស្សនោះ ខាងកងកម្លាំង​សន្តិុសុខត្រូវ​បាន​គេពង្រាយ​មកកាន់ទីកន្លែងខាងលើ​ភ្លាមៗដែរ។ ប៉ុន្តែគេមិនបានដឹងច្បាស់ថា កញ្ចប់​នោះជាកញ្ចប់អ្វីពិត​ប្រាកដដែរ។ 

តាមពិតទៅការជម្លៀស​មនុស្ស​ចេញពី​វាលយន្តហោះបារាំង កើត​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេលដែលក្រុមភេរវជន​វាយប្រហារ​ព្រលានយន្តហោះ​នៅទីក្រុង​ព្រុចសែល​ ប្រទេសបែលហ្ស៊ិក។ ហើយការវាយប្រហារ​នេះ​បានសម្លាប់​មនុស្ស​ជាង ៣០​នាក់​និងធ្វើ​ឲ្យមនុស្ស​ច្រើននាក់ផ្សេង​ទៀត​រងរបួស៕ បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​