បែលហ្ស៊ិក​បើក​យុទ្ធនាការ​ប្រមាញ់​ជន​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​

លោកនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Charles Michel​អាជ្ញាធរ​បែលហ្ស៊ិក​កំពុងតែ​បើក​យុទ្ធនាការ​យ៉ាង​ធំ ដើម្បី​ប្រមាញ់​ជនដៃដល់​នៅ​ពីក្រោយ​ការវាយប្រហារ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ទីក្រុង​ព្រុ​ច​សែ​ល ដោយបាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​នៅ​ថ្ងៃទី​២២ ខែមីនា​។ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​ចេញមក​ទទួលខុស​ត្រូវ​ចំពោះ​រឿងនេះ ហើយ​គេ​ក៏​សង្កេតឃើញ​មានការ​វាយឆ្មក់​ជាច្រើន​នៅ​ទូទាំង​ទីក្រុង​ព្រុ​ច​សែ​ល​ផងដែរ​។

​ភ្លាមៗ​ក្រោយ​ការវាយប្រហារ​នៅ​ព្រលានយន្តហោះ​ព្រុ​ច​សែ​ល អាជ្ញាធរ​បែលហ្ស៊ិក​កំពុង​ប្រញាប់​ស្វែងរក​អ្នក​នៅ​ពីក្រោយ​រឿងនេះ បើទោះជា​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​(Daesh) ប្រកាស​ទទួលខុសត្រូវ​ក៏ដោយ​។ មនុស្ស​ជាង​៣០​នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​ដាច់​ដោយឡែក​ពីគ្នា​នៅ​ព្រលានយន្តហោះ និង​នៅ​ស្ថាន​នី​យ៍​រថភ្លើង​ក្នុង​ក្រុង​ព្រុ​ច​សែ​ល ហើយ​នេះ​ជាការ​វាយប្រហារ​ចុងក្រោយ​បំផុត​នៅ​ចំ​បេះដូង​របស់​អឺរ៉ុប​។​

​រាជអាជ្ញា​បែលហ្ស៊ិក​និយាយថា ឧទ្ធម្ភាគចក្រ​របស់​ប៉ូលិស​បាន​ហោះហើរ​ចុះឡើង​ពីលើ​ទីក្រុង​ព្រុ​ច​សែ​ល​រហូតដល់​យប់​ជ្រៅ ស្របពេល​ដែល​ការ​វាយឆ្មក់​ស្វែងរក​ជនដៃដល់​កំពុង​តែ​បន្តធ្វើ​។ រាជអាជ្ញា​ដដែល​បន្ថែម​ថា គ្រាប់បែក ទង់​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​សារ​ធាតុគីមី ត្រូវបាន​រកឃើញ​នៅ​អាគារ​មួយកន្លែង​។

​ជាមួយគ្នា​នោះ អាជ្ញាធរ​បែលហ្ស៊ិក​បាន​បញ្ចេញ​រូបភាព​ជនសង្ស័យ​ពីរ​នាក់​ដែល​រុញ​រទេះ​នៅ​ព្រលានយន្តហោះ ហើយ​កំពុងតែ​ស្វែងរក​ជនសង្ស័យ​ទី​បី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​បែលហ្ស៊ិក​ក៏បាន​រកឃើញ​គ្រាប់បែក​មិនទាន់​ប្រើ​មួយ​គ្រាប់​នៅ​ព្រលានយន្តហោះ​ទៀតផង​។​

​បន្ថែម​ពីលើ​ការ​ប្រមាញ់​ជនដៃដល់ នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​លោក Charles Michel ក៏បាន​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត​។ លោក​ក៏​ប្រកាស​កាន់ទុក្ខ​បី​ថ្ងៃ​ផងដែរ ក្រោយ​ការវាយប្រហារ​ដ៏​បង្ហូរឈាម​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បែលហ្ស៊ិក ព្រមទាំង​ចាត់ទុកជា​អំពើ​កំសាក​របស់​ក្រុម​ភេ​វរជន​។​

​ជាការ​កត់សម្គាល់​នោះ ការវាយប្រហារ​នៅ​ព្រុ​ច​សែ​ល​បានលើកឡើង​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​ក្រុម​ជ្រុលនិយម​អាច​វាយប្រហារ​នៅ​ទីក្រុង​ជា​រដ្ឋធានី​របស់​អឺរ៉ុប​បាន​។ នេះ​ក៏​ជា​សញ្ញា​ថា អឺរ៉ុប​ដូចជា​មិនមាន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួនឯង​ពី​ការវាយប្រហារ​ភេ​វរ​កម្ម​នោះទេ ជាពិសេស​នោះ​គឺ​បែលហ្ស៊ិក​តែម្ដង​។ ការវាយប្រហារ​នេះ កើតឡើង​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការចាប់ខ្លួន​មេខ្លោង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​។​

​មួយវិញទៀត​នោះ រាជអាជ្ញា​បែលហ្ស៊ិក​លោក Frederic Van Leeuw បញ្ជាក់ដែរថា អាជ្ញាធរ​កំពុង​ត្រួត​ពិនិត្យមើល​ករណីនេះ ថា​មានការ​ពាក់ព័ន្ធ​នឹង​ជន Salah Abdeslam ឬទេ​។ ជន Salah ទើបត្រូវ​បាន​ចាប់​បន្ទាប់ពី​រត់គេច​ពី​ខ្លួន​ពី​បារាំង​ចូល​បែលហ្ស៊ិក  ក្រោយពេល​វាយប្រហារ​ភេ​វរ​កម្ម​នៅ​ប៉ារីស ដោយ​សម្លាប់​មនុស្ស​ប្រមាណ​១៣០​នាក់ និង​ជាច្រើន​នាក់​ទៀត​របួស​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​