សេន​ដឺ យកឈ្នះ​នៅ​រដ្ឋ Utah ខណៈ ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឈ្នះ​នៅ Arizona

​លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) បាន​យកឈ្នះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​ប្រជែង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Utah នៅ​ថ្ងៃ​អង្គារ​ទី ២២ មីនា​។ ជ័យជម្នះ​នេះ ជួយ​លោក​ច្រើន​ក្នុង​ការរារាំង​លោកស្រី គ្លី​ន​តុ​ន​មិន​ឲ្យ​ទទួលបាន​ការតែងតាំង​ពី​បក្ស​។  ប៉ុន្តែ​លោក​នៅតែ​បរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ Arizona​។

 បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោក ប៊ែ​នី សេន​ដឺ  បាន​ផ្តួល​គូប្រជែង​របស់លោក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ការជួបជុំ Caucus នៅក្នុង​បក្ស​នៅ​រដ្ឋ Utah​។ នេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​លោក ព្រោះ​វា​ជួយ​ឲ្យ​អ្នកនយោបាយ​ជើងចាស់​រូបនេះ​រារាំង​មិន​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលបាន​ការតែងតាំង​ពី​បក្ស​នៅពេល​ខាងមុខ​ផង​។​

​សូមបញ្ជាក់​បន្តិច​ថា ការបោះឆ្នោត​នៅ​រដ្ឋ​ទាំងពីរ​នេះ បេក្ខជន​ម្នាក់ៗ​នាំគ្នា​ផ្តោតលើ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ដែល​សម្លាប់​មនុស្ស​ជាង​៣០​នាក់​កាលពី​ម្សិលមិញ​ថ្ងៃ ២២ ខែមីនា​។

​ជ័យជម្នះ​របស់​សមាជិក​ព្រឹទ្ធសភា​រូបនេះ​នៅ​រដ្ឋ Utah កាន់តែ​ធ្វើ​ឲ្យ​ផ្លូវ​ឆ្ពោះទៅរក​តំណែង​ប្រធានាធិបតី​កាន់​រលាក់​ខ្លាំង និង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​កាន់តែ​ស្រួចស្រាល់​។ ហើយ​វា​ក៏​បញ្ជាក់ថា លោក​នៅតែមាន​ឱកាស​ដ​ណ្តើ​ម​ជ័យជម្នះ​ក្នុង​បក្ស ប៉ុន្តែ​លោក សេន​ដឺ ចាញ់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ការបោះឆ្នោត​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Arizona ។

​ក្រៅពីនេះ លោក សេន​ដឺ បានបង្ហាញ​ការរំពឹង​ជាមុន​ហើយ​ថា​នឹង លោក​ទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ​មួយចំនួនទៀត​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ក្នុងនោះ​ក្នុង​មាន ហា​វ៉ៃ វ៉ាស៊ីនតោន និង​អា​ឡា​ស្កា​ផងដែរ​។

​ចំណែក នៅក្នុង​ការប្រកួតប្រជែង​ក្នុង​បក្ស​សាធារណរដ្ឋ​វិញ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅតែមាន​លទ្ធភាព​ដណ្តើម​ការគាំទ្រ​ច្រើន​និង​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​។ លោក​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នៅ រដ្ឋ Arizona  ប៉ុន្តែ​លោក​ចាញ់​ប្រៀប​គូប្រជែង​ខ្លួន លោក ថេត គ្រុស (Ted Cruz) នៅ​រដ្ឋ Utah ។ ជ័យជម្នះ​បន្តបន្ទាប់​របស់​សេដ្ឋី​អចលនទ្រព្យ​នេះ កាន់តែ​ធ្វើ​ឲ្យ​បណ្តា​អ្នក​សាធារណរដ្ឋ​បារម្ភ​ខ្លាំង ព្រោះ​លោក​កាន់តែ​មានឱកាស​ច្រើន​ក្នុង​ការទទួល​បានការ​តែង​តាំងពី​បក្ស​ដែរ​។ វិធីសាស្ត្រ​មួយ​គឺ​ទុក​ឲ្យ ថេត គ្រុស ប្រជែង​មួយ​ទល់​មួយ​ជាមួយ​ដែល​អាច​ប្រឆាំង និង​រារាំង​មិន​ឲ្យ​ដូ​ណា​ល់ ត្រាំ ក្លាយជា​អ្នក​ដែល​ត្រូវ​បក្ស​តែងតាំង​បាន​។​

​បេក្ខជន​ក្នុង​បក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​នៅសល់តែ​បីនាក់​ប៉ុណ្ណោះ ចាប់តាំងពី​លោក Marco Rubio ចាក​ចេញពី​សង្វៀន​នយោបាយ​។ ប៉ុន្តែ​វត្តមាន​លោក ច​ន ខា​សិ​ក (John Kasich)  ក្នុងការ​ប្រជែង​គ្នា​នេះ ធ្វើ​ឲ្យ​ចលនា​ប្រឆាំង ដូ​ណា​ល់ ត្រាំ បែកខ្ញែក​គ្នា ពោលគឺ​បំបែក​សំឡេង​អ្នកគាំទ្រ​លោក ថេត គ្រុស​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​