​មុនពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ដឹង​ពី​បញ្ហា​ទាំង​៩

​មុនពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ដឹង​ពី​បញ្ហា​ទាំង​៩

​នៅ​មុនពេល​ដែល​អ្នក​សម្រេច​ចិត្ត​ចង់​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ចេះ​ស្វែងយល់​ពី​បញ្ហា​ទាំង​១៩​ខាងក្រោម​នេះ​ជាមុនសិន ទើប​អ្នក​អាច​ចាប់ផ្តើម​ផលិត​កូន​បាន បើ​ពុំ​ដូច្នោះ​ទេ កូន​អ្នក​កើត​មក​នឹង​ពុំ​មាន​សុខភាព​ល្អ​ឡើយ ហើយក៏​មាន​លក្ខណៈ​សម្បត្ត​មិន​ពេញលេញ​ដែរ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ប្រសិន​ជា​អ្នក​ចង់​បង្កើត​កូន​ម្នាក់ អ្នក​មិន​ត្រូវ​ជ្រើសរើស​មាន​ផ្ទៃពោះ​នៅពេល​ដែល​អ្នក​កំពុងតែ​មាន​ជំងឺ ឬ​ឈឺធ្ងន់ធ្ងរ​ឡើយ​។​
  2. ​អ្នក​ក៏​មិន​អាច​សម្រេច​ចិត្ត​ពរ​ពោះ​នៅពេល​ដែល​អ្នក​រៀបការ​ថ្ងៃ​ដំបូង​ដែរ​។​
  3. ​អ្នក​គួរតែ​ចៀសវាង​កុំឲ្យ​មាន​ផ្ទៃពោះ​នៅ​ចន្លោះ​ពេល​ដែល​អ្នកកំពុង​តែ​ក្រេប​ទឹកឃ្មុំ​។​
  4. ​ជាងនេះទៅទៀត​អ្នក​គួរតែ​កុំ​មាន​ផ្ទៃពោះ​នៅ​អាយុ​៣៥​ឆ្នាំ ព្រោះ​វា​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក និង​កូន ដូចនេះ​អ្នក​អាច​មាន​ផ្ទៃពោះ​នៅ​អាយុ​ចាប់ពី​២៤​ដល់​៣០​ឆ្នាំ​ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​ទាំង​ពីរ​។​
  5. ​ប្រសិន​ជា​អ្នកធ្វើការ​នៅ​កន្លែង​ដែល​មាន​ជាតិគីមី អ្នក​ត្រូវ​តែ​ឈប់​ធ្វើ​ចំនួន​មួយ​ខែ​សិន ទើប​អាច​មាន​ផ្ទៃពោះ​បាន ដើម្បី​កុំ​ឲ្យ​ជាតិ​គីមី​ទាំងឡាយ​ដែល​អ្នក​ស្រូប​យក​ពោះ ហើយ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។​
  6. ​ចំពោះ​នារី​ដែល​ចូលចិត្ត​ផឹកស្រា និង​ជក់បារី​គួរតែបញ្ឈប់​កុំ​ជក់​រយៈពេល​២​ទៅ​៣​ខែ​សិន ទើប​អាច​មាន​ផ្ទៃពោះ​បាន រីឯ​ស្វាមី​វិញ​ត្រូវ​បញ្ឈប់​កុំ​ជក់​រយៈពេល​មួយ​ខែ​។​
  7. ​អ្នក​គួរតែ​ចៀសវាង​កុំឲ្យ​មាន​កូន​ក្រោយ​ពេល​ដែល​អ្នក​ទើបតែ​សម្រាល​រួច ឬ​ទើបតែ​រលូត​កូន​រួច ដោយ​អ្នក​អាច​ចាំ​ដល់​ក្រោយ​កន្លះ​ឆ្នាំ​ទើប​អាច​មាន​បាន នោះ​វា​នឹង​មិន​សូវ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​។​
  8. ​នៅពេល​ដែល​អ្នក​តែងតែ​ប្រើ​ថ្នាំ​ពន្យារកំណើត​ដើម្បី​កុំឲ្យ​មាន​កូន អ្នក​អាច​ឈប់​ញ៉ាំ​ចំនួន​៦​ខែ​សិន​ប្រសិន​ជា​អ្នកសម្រេចចិត្ត​ចង់​មាន​កូន​វិញ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។​
  9. ​ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ស្ថិត​ក្នុង​អារម្មណ៍​ដែល​មួល​ម៉ៅ ឬ​មាន​សម្ពាធ​ខ្លាំង ហើយ​ពរ​ពោះ​នោះទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។