​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

នៅក្នុង​អំឡុង​ព្រឹត្តិការណ៍​យប់​ម្សិលមិញ​ Apple ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈថា ខ្លួន​ជោគជ័យ​លើ​ការ​លក់​ថេប្លេត iPad អេក្រង់ 9,7 អ៊ីញ​កន្លង

​មក ជាក់ស្ដែង​ក្រុមហ៊ុន​អាច​លក់ iPad តាំងពី​ជំនាន់​ដំបូង​មក​ទល់​ពេល​នេះ ដាច់​បាន​ជាង 200 លាន​គ្រឿង និង​មាន app សម្រាប់

​ប្រើ​នៅ​លើ​ថេប្លេត​នេះ​រហូត​ជាង 1លាន​កម្មវិធី​ហើយ។ ខណៈ​នោះ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ចេញ iPad Pro ជំនាន់ថ្មីអេក្រង់ 9,7 អ៊ីញ​ថ្មី​ ដែល​ភ្ជាប់

​មក​ជាមួយ​លក្ខណសម្បត្តិ​ខ្ពស់ ​ពិសេស​គឺ​មាន​ប៊ិច Pencil និង Smart Keyboard សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​អតិថិជន​ផង​ដែរ។

Image: ​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

iPad ជំនាន់​ចុងក្រោយ​នេះ មាន​​អេក្រង់​ទំហំ 9,7 អ៊ីញ​ប្រភេទ retina display ​ដែល​មាន​សមត្ថភាព​ជួយ​បន្ថយ​ចំណាំងផ្លាត​ពន្លឺ​ល្អ​ជាង​មុន 40%

​ហើយ​ភ្លឺ​ជាង​មុន 25% បើ​ប្រៀបធៀប​នឹង iPad Air 2។ iPad Pro ​ថែមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​មាន​នៅ​លើ iPad Pro អេក្រង់

12,9 អ៊ីញ​កាលពី​ឆ្នាំ​ទៅ។ ជាក់ស្ដែង ថេប្លេត​នេះ​អាច​ឱ្យ​អតិថិជន​ភ្ជាប់​ជាមួយ Keyboard ឆ្លាតវៃ ងាយស្រួល​វាយ​ឯកសារ ​ម្យ៉ាងទៀត​ក៏​មាន​ប៊ិច

Apple Pencil ងាយស្រួល​សរសេរ​ផង​ដែរ។

Image: ​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

iPad Pro 9,7 អ៊ីញ​នេះ ​ក៏​គាំទ្រ​ជាមួយ​មុខងារ​ថ្មី Nightshift ​និង​បច្ចេកវិទ្យា TrueTone ​ហើយ​ក៏​ត្រូវ​បាន​បំពាក់ ambient light sensor កាន់តែ​ផ្ដល់

​ផាសុខភាព​ដល់​ការ​សម្លឹង​ផ្ទៃ​អេក្រង់​ដោយ​ភ្នែក​របស់​អ្នក​ប្រើ​ថែមទៀត។
កាមេរ៉ា iShight ទំហំ 12MP នៅ​លើ iPad Pro មាន​សមត្ថភាព​អាច​ថត​វីដេអូ​កម្រិត 4K ultra HD ​រីឯ​កាមេរ៉ា​មុខ​វិញ​ប្រភេទ FaceTime ទំហំ 5MP។

វា​មាន​ជម្រើស​មេម៉ូរី 3 ទំហំ​ផ្សេង​គ្នា​គឺ 64GB, 128GB និង 256GB។ វា​ថែមទាំង​ត្រូវ​បាន​បំពាក់​ឧបករណ៍​បំពងសម្លេង​ចំនួន 4 ផ្ដល់​សំឡេង​ឮ​ច្បាស់

ហើយ​បំពាក់​ដោយ​ឈីប A9X សមត្ថភាព​ខ្ពស់ អម​ដោយ​ក្រាហ្វិក 12 core ​បញ្ចូល​ជាមួយ M9 processor ​និង​គាំទ្រ​មុខងារ “Hey Siri”។ iPad Pro

មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ទំហំ​មេម៉ូរី​​ iPad Pro ទំហំ 32GB តម្លៃ 599 ដុល្លារ/ ទំហំ 128GB ទំហំ 749 ដុល្លារ / ទំហំ 256GB តម្លៃ 899ដុល្លារ។

Image: ​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
​iPad Pro អេក្រង់ 9,7​ អ៊ីញ​ចេញ​ជាផ្លូវការ​ហើយភ្ជាប់មក​ជាមួយប៊ិច Pencil ​ជំនាន់ថ្មីល្អ​ជាង​មុន!

ចុះថ្ងៃទី 23 ខែមីនា ឆ្នាំ 2016 ម៉ោង 9:20 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ