តើស្មាតហ្វូន Samsung Galaxy J7 (2016) មានសម្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណា ?

តើស្មាតហ្វូន Samsung Galaxy J7 (2016) មានសម្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណា ?

Galaxy J7 (2016) ជាស្មាតហ្វូនដ៏ទំនើបថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលនឹងលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះហើយ វាពិតជាមាន
សមត្ថភាពខ្លាំងអស្ចារ្យជាង Galaxy J7 ស៊េរីមុន ។ Galaxy J7 (2016) មានរាងស្អាតគួរអោយចង់ប្រើប្រាស់ វាមានរាងស្តើង តែរឹងមាំល្អ គែម
ជុំវិញធ្វើឡើងពីអាលុយមីញ៉ូម ប្រើបានស៊ីមពីរ វាមានអេក្រង់ទំហំ 5.5 អ៊ីញ ជាប្រភេទ Super AMOLED capacitive ជាមួយនឹងកម្រិតភាព
ច្បាស់ 1080 x 1920 ភិចសែល អាចបង្ហាញរូបភាព វីដេអូបានយ៉ាងច្បាស់ល្អ និងរស់រវើក ។ ស្មាតហ្វូននេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ
Android OS, v5.1.1 (Lollipop) និងមានកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចសែល អមជាមួយ LED flash មួយគ្រាប់ អាចអោយយើងថតរូប
បានយ៉ាងច្បាស់ម៉ត់ល្អ ព្រមទាំងមានទំហំធំ រីឯកាមេរ៉ាមុខវិញមានទំហំ 5 មេហ្កាភិចសែល ។ ចំពោះមេម៉ូរីម៉ាស៊ីនវាវិញមានទំហំ 16 ជីកាបៃ
(អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃ), ស្មាតហ្វូននេះប្រើបន្ទះឈីប Qualcomm MSM8956 Snapdragon 650 ហើយ
ដើរដោយស៊ីភីយូ Dual-core 1.8 GHz Cortex-A72 & quad-core 1.2 GHz Cortex-A53 ជាមួយនឹងទំហំដល់ទៅ 3 ជីកាបៃ អាចអោយអ្នក
ដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿនទាន់ចិត្ត ថែមទាំងអាចលេងហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗ យ៉ាងរលូនផងដែរ ។ Galaxy J7 (2016)
មានថាមពលថ្មដល់ទៅទំហំ 3000 មីលីអំពែ និងមាន4ព៌ណសំរាប់ជ្រើសរើស ព៌ណស, ព៌ណស, ព៌ណមាស និងព៌ណផ្កាកុលាបមាស ។

តើស្មាតហ្វូន Samsung Galaxy J7 (2016) មានសម្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណា ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches
  • បន្ទះឈីប : Qualcomm MSM8956 Snapdragon 650
  • CPU : Dual-core 1.8 GHz Cortex-A72 & quad-core 1.2 GHz Cortex-A53
  • RAM : 3 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable 3000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android 5.1 (Lollipop)
  • ពណ៌ : White, Black, Gold, Rose Gold 

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
តើស្មាតហ្វូន Samsung Galaxy J7 (2016) មានសម្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណា ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
តើស្មាតហ្វូន Samsung Galaxy J7 (2016) មានសម្ថភាពខ្លាំងអស្ចារ្យប៉ុណ្ណា ?

ចុះថ្ងៃទី23 ខែមិនា ឆ្នាំ2016 ម៉ោង 10:50 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ