សិស្សសាលា២នាក់ ព្រួតវ៉ៃគ្រូបង្រៀនម្នាក់ទ្រមខ្លួន នៅពេលដើរជល់មុខគ្នា (មានវីដេអូ)

ចិន៖ បន្ទាប់ពីមានទំនាស់ នៅក្នុងថ្នាក់រៀន ជាមួយនឹងគ្រូបង្រៀនរបស់ខ្លួន សិស្សសាលាពីរនាក់ បានវាយតប់គ្រូរបស់ខ្លួនទ្រោមខ្លួន នៅពេលដែលគាត់ បានដើរជល់មុខនឹងពួកគេ នៅក្រៅម៉ោងបង្រៀន។

សិស្សសាលា២នាក់ ព្រួតវ៉ៃគ្រូបង្រៀនម្នាក់ទ្រមខ្លួន នៅពេលដើរជល់មុខគ្នា (មានវីដេអូ)

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សិស្សសាលាទាំងពីរនាក់នោះ គឺជាសិស្សរបស់លោកគ្រូបង្រៀនភ្លេង ដែលជាជនរងគ្រោះ។ នៅថ្ងៃទី៣ ខែមីនាកន្លងទៅ នៅពេលចប់ម៉ោងរៀន សិស្សទាំងពីរនាក់នោះ ក៏បានដើរជល់មុខនឹងគ្រួភ្លេងរបស់ខ្លួនម្នាក់នោះ នៅច្រកផ្លូវតូចមួយ ហើយក៏ស្រាប់តែពួកគេ នាំគ្នាព្រួតវាយគាត់ យ៉ាងដំណំតែម្តង។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ និងបានថតវីដេអូទុកជាភស្តុតាង ដើម្បីបង្ហាញទៅប៉ូលិស បានប្រាប់ឲ្យដឹងថា សិស្សទាំងពីរនាក់នោះ បានវាយដំយ៉ាងសាហាវ ទៅលើពោះជនរងគ្រោះ បើទោះបីជាគាត់ខំតដៃយ៉ាងណាក៏ដោយ ក៏មិនអាចបញ្ឍប់ការវាយដំ ពីសិស្សរបស់ខ្លួនបានដែរ។

ក្រោយមកប៉ូលិស ក៏បានមកដល់កន្លែងកើតហេតុ រួចពួកគេក៏បានប្រញ៉ាប់ប្រញ៉ាល់ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំនែកឯសិស្សទាំងពីរនាក់ ក៏ត្រូវបានប៉ូលិសទាក់ទងហៅអាណាព្យាបាល ដើម្បីធ្វើការណែនាំ ក៏ដូចជាការព្រមាននានា។ តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ជនរងគ្រោះបានចាកចេញ ពីមន្ទីរពេទ្យ មកបំរើការងារបានវិញហើយ ហើយចំណែកសិស្សទាំងពីរនាក់នោះ ក៏ត្រូវបានសាលា ដាក់នូវការព្រមានធ្ងន់ៗ ជាច្រើនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត