ឃាត់ខ្លួន អ្នកនេសាទម្នាក់ ក្នុងករណីលួចម៉ូតូ​ នៅសង្កាត់លេខ៤

ព្រះសីហនុ៖ កម្លាំងនគរបាលល្បាត អធិការក្រុងព្រះសីហនុ នៅម៉ោងប្រមាណ៤និង១០នាទី ទៀបភ្លឺថ្ងៃទី២៣ ខែមីនានេះ បានឃាត់ខ្លួនអ្នកនេសាទម្នាក់ នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាប់ពាក់ព័ន្ធ​និង ករណីលួចម៉ូតូប្រជាពលរដ្ឋ នៅក្នុងក្នុងសាលាក្រុង។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ សំ សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ រស់នៅភូមិគគីរ ឃុំបិតត្រំាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្សបណ្តឹង ពីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែមីនា ពាក់ព័ន្ធទៅនិងការបាត់​ម៉ូតូ C១២៥ ស៊េរីឆ្នំាំ២០០៧ ត្រូវបាននគរបាលក្រុងព្រះសីហនុ បានវែកមុខនិង ឃាត់​ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២៣នេះ រួមជាមួយនិងវត្តុតាង។

បើយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានឲ្យដឹងថា គាត់បានយកម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០០៧ ពណ៍ខ្មៅ (គ្មានស្លាកលេខ) ដែលបានទុកនៅមុខបន្ទប់ដេក​ នៅក្នុងបរិវេណសាលា ក្រុង​ព្រះសីហនុ នៅពេលនោះកាត់ក៏បានដេកលក់ ដោយភ្លេចមិនបាន អូសម៉ូតូទុក លុះដល់ម៉ោង​ប្រមាណ​ ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនានេះ ដោយក្រោកឡើង​ក៏មិនឃើញម៉ូតូ ភ្លាមនោះ គាត់បាន​តាមរកម៉ូតូដែរ ឃើញតែក្បំាងម៉ូតូ ដែលជនល្មើសកាច់ចោល តែម៉ូតូត្រូវបានជនសង្ស័យ​យកទៅបាត់។

នៅថ្ងៃទី២៣ដដែលនោះ គាត់ក៏បានយកក្បំាងម៉ូតូនោះ ដើម្បីទៅដាក់ពាក្សបណ្តឹងនៅអធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ។ លោក អនុសេនីយ៍ ឯក ណុប សារឿន អធិការដ្ឋាននគរបាលក្រុងព្រះសីហនុក៏បានឲ្យដឹងថា ក្រោយការឃាត់ខ្លួន កម្លាំងជំនាញ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួន អ្នកនេសាទម្នាក់ ក្នុងករណីលួចម៉ូតូ​ នៅសង្កាត់លេខ៤
ឃាត់ខ្លួន អ្នកនេសាទម្នាក់ ក្នុងករណីលួចម៉ូតូ​ នៅសង្កាត់លេខ៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត