ក្រសួងជំនាញ ប្រកាស​ឲ្យប្រុងប្រយ័ត្ន ខ្យល់​កន្រ្តាក់ និងរន្ទះ នៅថ្ងៃទី២៥-២៦មីនា

រាជធានីភ្នំពេញ ៖ ​ក្រសួងធនធានទឹកនិងឧតុនិយម ​បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៥-២៦ មីនា​ ២០១៦ រាជធានី-ខេត្តចំនួន១៤ ​អាចមានភ្លៀងកក់ខែក្នុងកម្រិតពីតិចទៅមធ្យម ​។ ជាមួយគ្នានេះដែរ ក្រសួងជំនាញមួយ​នេះក៍បានប្រកាសឲ្យមានការប្រុងប្រយ័ត្នបាតុភួតផ្គរ រន្ទះ​ និងខ្យល់កន្រ្តាក់នៅពេលមេឃរកកលភ្លៀង ។

រាជធានី-ខេត្តទំាង១៤នោះរួមមាន៖ ​រាជធានីភ្នំពេញ ​ខេត្តកណ្តាល កំពង់ឆ្នំាង តាកែវ​ កំពង់ស្ពឺ កោះកុង ​កែប កំពត ​ព្រះសីហនុ ពោធិសាត់​ បាត់ដំបង ប៉ៃលិន សៀមរាប ​និងខេត្តកំពង់ធំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត