{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)

ប៊ែលហ្សិក៖ ម្សិលមិញនេះ មានការ នៃប្រទេសប៊ែលហ្សិក ដែលបង្កឲ្យមាន ភាពចលាចលយ៉ាងខ្លាំង ពេញទីក្រុង រីឯការព្រួយបារម្ភ អំពីសុវត្ថិភាពនៅតាម តំបន់សំខាន់នានា ក្នុងទ្វីបអ៊ឺរ៉ុប ក៏បានកើតឡើង មកជាមួយគ្នានេះដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែក ចំនួន២គ្រាប់ មានគោលដៅ២កន្លែង ខុសគ្នាដែលទី១ គឺជាការបំផ្ទុះគ្រាប់បែក អត្តឃាត ដោយក្រុមភេរវករ បានបង្កប់វានៅក្នុងវ៉ាលីរបស់ខ្លួន នៅឯព្រលានយន្តហោះ Zaventem និងមួយទៀត មានការបំផ្ទុះនៅឯ ស្ថានីយ៍រថភ្លើងក្រោមដី ដែលនៅក្បែរនោះ។

មកទល់ពេលនេះ ចំនួនអ្នកស្លាប់ កើនឡើងដល់៣០នាក់ រីឯអ្នករបួស កើនដល់២៥០នាក់ ហើយភាគច្រើននៃពួកគេ គឺរងរបួសធ្ងន់។

{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
ភាពចលាចល ពេលមានការបំផ្ទុះគ្រាប់បែក

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ក្រុមឥស្លាមជ្រុលនិយម ISIS គឺជាអ្នកនៅពីក្រោយ នៃអំពើភេរវកម្មមួយនេះ ក្នុងនោះដែរ ក្រុមប៉ូលីសក៏កំពុងតែ ធ្វើការតាមចាប់ខ្លួន ជនសង្ស័យម្នាក់ ស្របពេលដែល ជនសង្ស័យ ជាភេរវករ២នាក់ទៀត បានស្លាប់ក្នុងអំឡុងពេល ធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត។

ជាមួយគ្នានេះដែរ ក្រុមឥស្លាមជ្រុលនិយម ISIS ក៏បានចេញ របាយការណ៍មួយ នៅលើអនឡាញ ដោយបានបញ្ជាក់ថា “ក្រុមរបស់យើង បានជ្រើសរើសទីតាំង ដើម្បីវាយប្រហារ ដោយម៉ត់ចត់បំផុត ហើយវានឹងកាន់តែអាក្រក់ ចំពោះអ្នកទាំងឡាយណា ដែលចូលដៃចូលជើង ជាមួយនឹងក្រុមដែល ប្រឆាំងសាសនា ជាមួយ ISIS”។

របាយការណ៍នោះ បន្តទៀតថា “គម្រោងរបស់យើង គឺវាយប្រហារ ទៅលើទីតាំងសំខាន់ៗ ពាសពេញទ្វីបអ៊ឺរ៉ុប ដោយសំដៅទៅលើ កន្លែងលេងកីឡា តំបន់ទេសចរ ភោជនីយដ្ឋាន និងកន្លែងដឹកជញ្ជូន ជាដើម”។

{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
ក្រុមជនសង្ស័យ ដែលជាភេរវករ ក្នុងអំពើវាយប្រហារមួយនេះ

ក្រោយពីមានហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រី នៃប្រទេសប៊ែលហ្សិក Charles Michel ក៏បានចេញសេចក្តីថ្លែងការណ៍ មួយភ្លាមៗនោះដែរ ដោយបញ្ជាក់ថា “ថ្ងៃនេះគឺជាសោកនាដកម្ម ដ៏ធំមួយ វាគឺជាថ្ងៃដ៏អាក្រក់បំផុត។ ទោះយ៉ាងណាពេលនេះ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នា បង្ហាញពីភាពស្ងៀមស្ងាត់ និងសាមគ្គីគ្នា ទៅវិញទៅមក”។

គូសបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះ ទីតាំងសំខាន់ៗជាច្រើន ក្នុងប្រទេសប៊ែលហ្សិក ត្រូវបានផ្អាកដំណើរការ រីឯប្រទេសដទៃទៀត ក៏កំពុងព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងតំបន់របស់ខ្លួន ជាពិសេសគឺបង្កើនការ ត្រួតពិនិត្យ និងការពារ យ៉ាងតឹងតែង៕

{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)
{Update} រកឃើញអ្នក នៅពីក្រោយនៃ អំពើវាយប្រហារ ទៅលើទីក្រុង ព្រុចសែល ម្សិលមិញនេះ ស្របពេលចំនួន អ្នកស្លាប់ និងរបួស កើនឡើង (មានវីដេអូ)

ប្រភព៖ |

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត