អា​មេ​រិ​ក​វាយប្រហារ​ជំរំ​អាល់​កៃ​ដា​មួយ​នៅ​យេ​ម៉ែ​ន​ស្លាប់​ច្រើន​នាក់

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ មីនា ថា ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​សំដៅលើ​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អា​រ៉ាប់​តាំងនៅ​តំបន់​ភ្នំ​មួយ​នៃ​ប្រទេស​យេ​ម៉ែ​ន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK គូសបញ្ជាក់​ថា នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ មីនា នោះ​កងទ័ព​អា​មេ​រិ​កបាន​ធ្វើកា​រាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អា​រ៉ាប់ AQPA ក្នុង​ប្រទេស​យេ​ម៉ែ​ន ។ លោក​បញ្ជាក់​ថា យុទ្ធ​ជន​ក្រុម AQPA ជាង​៧០​នាក់​ប្រើប្រាស់​ជំរំ​នេះ ។ កងទ័ព​អា​មេ​រិ​ក​បន្ត​វាយតម្លៃ​លទ្ធផល​នៃ​ការ​ទម្លាក់​គ្រាប់បែក​នេះ ក៏​ប៉ុន្តែ​តុល្យការ​ដំបូង​របស់​យើង គឺ​យុទ្ធ​ជន​ក្រុម AQPA ច្រើន​សិប​នាក់​ត្រូវ​សម្លាប់ ។ ការ​វាយប្រហារ​ន​នេះ​កាត់​បន្ថយ​សមត្ថភាព​របស់​ក្រុម AQPA ប្រើប្រាស់​ប្រទេស​យេ​ម៉ែ​ន​ជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​ប្រឆាំង​ជនជាតិ​អា​មេ​រិ​ក ហើយ​បង្ហាញ​ពី​ការ​សន្យា​របស់​យើង​យកឈ្នះ​លើ​អាល់​កៃ​ដា ។

ចំណែក​ប្រភព​យោធា​នៅ​យេ​ម៉ែ​ន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២២ មីនា ថា​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​នានា​លើ​ជំរំ​ហ្វឹកហ្វឺន​អាល់​កៃ​ដា​មួយ​ដែរ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​សិប​នាក់ ៕