រថយន្ត​ដឹក​ដី​​ប៉ះរថយន្ត ២ គ្រឿង ហើយ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ ​របួស​កុមារី ២ នាក់​

6 Videos


ភ្នំពេញ : រថយន្ត ​ម៉ាក​ហ៊ី​ណូ​ដឹក​ដី ១ គ្រឿង ទំនង​អ្នកបើកបរ​ស្រវឹងស្រា​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង លឿន​ជ្រុល​ចង្កូត​ទៅបុក​រះ​រថយន្ត ២ គ្រឿង​ផ្សេងទៀត​ជា​បន្តបន្ទាប់​ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ និង មិនបាន​ឈប់​ស្ងៀម​ឡើយ ក៏បាន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយកន្លែង និង ផ្ទះ​បោក​អ៊ុត​សម្លៀកបំពាក់​មួយកន្លែង​ទៀត បណ្តាល​ឲ្យ​ក្មេងស្រី ២ នាក់​បងប្អូន​រងរបួស​ថែមទៀត ទើប​ឈប់ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ទៅ​បាត់ស្រមោល ចំណែក​រថយន្ត​ទាំងបី​គ្រឿង ត្រូវ​ប៉ូលិស​នាំយកទៅ​រក្សាទុក​រង់ចាំ​ការ ដោះស្រាយ​នៅពេល​ក្រោយ ។​

រថយន្ត​ដឹក​ដី​​ប៉ះរថយន្ត ២ គ្រឿង ហើយ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ ​របួស​កុមារី ២ នាក់​

M88


​ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ និង បោក​អ៊ុត​សម្លៀកបំពាក់ លេខ ៣៣៨ ដែល​ស្ថិតនៅ​ជិត​ផ្សារ​ថ្នល់​បត់ តាម​បណ្តោយ​ផ្លូវ​លេខ ២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

រថយន្ត​ដឹក​ដី​​ប៉ះរថយន្ត ២ គ្រឿង ហើយ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ ​របួស​កុមារី ២ នាក់​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​នោះ​ម៉ាក​ហ៊ី​ណូ​ដឹក​ដី ពណ៌​ស្លែ​ពាក់​ស្លាក​លេខ កំពង់ចាម 3A-0569 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ។ នៅ​មុនពេល​កើតហេតុ រថយន្ត​បង្ក ១ គ្រឿង​នេះ បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន និង មាន​ស្ថានភាព​រេ​ពេញ​ផ្លូវ​ទៀតផង ។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ក៏បាន​ជ្រុល​បុក​រះ​រថយន្ត ២ គ្រឿង​ផ្សេងទៀត​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​រថយន្ត​ដឹក​ដែក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៏​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6488  របស់​ក្រុមហ៊ុន CAMEL បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ ។

រថយន្ត​ដឹក​ដី​​ប៉ះរថយន្ត ២ គ្រឿង ហើយ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ ​របួស​កុមារី ២ នាក់​

​បន្ទាប់មក​ បាន​ជ្រុល​ទៅបុក​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​ទេសចរ​ណ៌ ១២ កៅអី​ព័ណ៌​ប្រផេះ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-1082 ជា​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ​ដូចគ្នា ៕​

                                                                                ( ប្រភព : TV5 )