​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវមិនមើលក្រោយ ត្រូវ​រថយន្តបុក​ស្លាប់ម្នាក់ របួស​ពីរ​នាក់

6 Videos


​ស្ទឹងត្រែង : ស្ត្រី​ម្នាក់ និង រងរបួស​ពីរ​នាក់ បាន​បាត់បង់​ជីវិត​ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ប្រភេទ​ទេសចរណ៍​មួយគ្រឿង បើក​បុក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ អា ទល់មុខ​មូលដ្ឋាន​កងទ័ព​អូរ​ពងមាន់ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៦ ។​

​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវមិនមើលក្រោយ ត្រូវ​រថយន្តបុក​ស្លាប់ម្នាក់ របួស​ពីរ​នាក់

M88


​នគរបាល​ចរាចរណ៍​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្ត្រី​ម្នាក់​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ យឹម ចា​ត អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ចំណែក​បុរស​របួសធ្ងន់​ឈ្មោះ ចៃ ឡាក់ អាយុ ៣៨ ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង និង ក្មេងស្រី​ម្នាក់​អាយុ ៦ ឆ្នាំ ត្រូវជា​កូន​ស្ត្រី​ដែល​ស្លាប់ ។​

​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវមិនមើលក្រោយ ត្រូវ​រថយន្តបុក​ស្លាប់ម្នាក់ របួស​ពីរ​នាក់

​សាក្សី​បាន​ប្រាប់​នគរបាល​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ឌុប​ស្ត្រី និង​ក្មេងស្រី​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​កន្លែងកើតហេតុ​ទល់មុខ​មូលដ្ឋាន​កងទ័ព​នៅ​អូរ​ពងមាន់ ម៉ូតូ​បាន​បត់​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​សាំង​យ៉ុង​បើក​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ភ្លាម ឯ​អ្នកបើក​ម៉ូតូ និង ក្មេង​តូច​រងរបួស​ធ្ងន់ ។​

​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវមិនមើលក្រោយ ត្រូវ​រថយន្តបុក​ស្លាប់ម្នាក់ របួស​ពីរ​នាក់

​ចំណែក​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ មិនបាន​ឈប់​ទេ គឺ​បើក​រត់គេច​ទៅកាន់​ខេត្តក្រចេះ​បាត់ស្រមោល ៕

គ​ន្ធា​