អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​ក្រញូង ២ គ្រឿង​

6 Videos


​រថយន្ត​ពីរ​គ្រឿង​ម៉ាក​លុច​ស៊ី​ស 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2X-0012 និង រថយន្ត ១ គ្រឿង​ទៀត ម៉ាក​ហាយ​ព្រី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2H-7214 ត្រូវបានសមត្ថកិច្ច​ប​ង្ក្រា​ប និង ឃាត់ទុក ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ជា​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ក្រញូង ។

អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​ក្រញូង ២ គ្រឿង​

M88


​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់ថា បុរស​ម្នាក់​មានឈ្មោះ ម៉ៅ ធា ភេទ​ប្រុស អាយុ 34 ឆ្នាំ ជនជាតិខ្មែរ និង ម្នាក់ទៀត​ឈ្មោះ ផាន ភ័​ណ្ឌ ភេទ​ប្រុស អាយុ 35 ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ និង ឃុំ​អូ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ​ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​បាន សហការ​ជាមួយ​កម្លាំង​ស្នាក់ការ អ​206 និង កម្លាំង​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ស្ទាក់​ចាប់បាន​រថយន្ត​ខាងលើ​នៅ​ច​ម្លោះ​ម៉ោង 12 ថ្ងៃត្រង់ ទី ២៣ ខែមីនា ឆ្នាំ ២០១៦ នេះ ។

រថយន្ត​ទាំងពីរ​បានធ្វើ​សកម្មភាព​ដឹកឈើ​ក្រញូង​មកដល់​ចំណុច​មុខ វិទ្យាល័យ​ហ៊ុនសែន​ត្រពាំង​ប្រាសាទ ស្ថិតក្នុង​ភូមិ​ទួល​តាសេក ឃុំ និង ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ក្រោយពី​ការបង្ក្រាប កម្លាំងចម្រុះ​បាន​ឆែកឆេរ​ក្នុង​រថយន្ត​ លុច ​ស៊ី​ស ឃើញ​មាន​ឈើ​ប្រភេទ​ក្រញូង​ចំនួន 51 ដុំ ស្មើរ​នឹង 501 គីឡូក្រាម ។

អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​ក្រញូង ២ គ្រឿង​

មុនពេល​កើតហេតុ កម្លាំង​អាវុធ​ហាត់​បាន​តាមដាន និង ឈានដល់​កំណត់​មុខសញ្ញា​បាន​ដោយ​រថយន្ត​ចេញដំណើរ​ពី​ផ្លូវ​យុទ្ធសាស្ត្រ​ជាប់​បន្ទាត់​ព្រុំដែន​នៃ​ស្រុក​ត្រពាំង​ប្រាសាទ ពេល​​នោះ​ទើប​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​តែម្តង ប៉ុន្តែ​មិនទាន់​ចាប់បាន​ភ្លាមៗ​នោះទេ ដោយ​ក្រុម​ឈ្មួញ​បានដាក់​រថយន្ត​ហាយ​ព្រី​ត​ជា​អ្នកបើកបរ​បើកផ្លូវ និង ចាំ​បិតផ្លូវ​មិនឱ្យ​រថយន្ត​របស់​កម្លាំង​អាវុធហត្ថ​ស្ទាក់​បានឡើយ ។

លុះដល់​ចំណុច​ខាងលើ​រថយន្ត ​ហាយ​ព្រី​ត ​​ក៏បាន​បុក​រថយន្ត​សមត្ថកិច្ច​ពីក្រោយ ទៅមុខ​លែងរួច ទើប​ចាប់បាន​ពួកគេ ពេលនេះ​រថយន្ត​ទាំងពីរ និង អ្នកបើកបរ ព្រមទាំង​វត្ថុតាង​ឈើ​ក្រញូង​កំពុង​ធ្វើ​កំណត់ហេតុ​ក្នុង​ទីស្នាក់ការ​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ និង ធ្វើកំណត់ហេតុ​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់ ។

អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​ក្រញូង ២ គ្រឿង​

​សកម្មភាព​នៃ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ក្រញូង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​ខ្មែរ​-​ថៃ​ ​បាន​កំពុងតែ​ធើ្វ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ក្នុងការ​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ចេញពី​ប្រទេស​ថៃ ហើយ​ក្រុម​ឈ្មួញ​ដែល​មិនបាន​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច ឬ មន្ត្រី​ជំនាញ​នោះ គឺ​ត្រូវបាន​គេបង្ក្រាប ចំណែក​ក្រុម​ឈ្មួញ​បាន​បង់ប្រាក់​ឲ្យ​នោះ មិន​ត្រូវបាន​បង្ក្រាប​នោះទេ ៕​សុថា​ត់​