រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់​

ព្រៃវែង:
បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​រវាង​រថយន្ត និង​ម៉ូតូ បុកគ្នា​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​​ជាង​៨​ព្រឹក ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ចំណុច​ផ្លូវជាតិ​លេខ​៨A ចន្លោះ​គីឡូ​ម៉ែ​ទ្រ​៥៥ ៥៦​គល់ស្ពាន​ថិ​ត នៅ​ភូមិ​រាប ឃុំរាបស្រុក​ពារាំង​ខេត្តព្រៃវែង ។​

​ជនរងគ្រោះ​មានឈ្មោះ ចេ រស់ អាយុ​៣៧​ឆ្នាំ រ​មា​នទី​លំ ភូមិ​ស្នាយ​ពល់ ឃុំ រការ​ស្រុកពារាំង ខេត្តព្រៃវែង ។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង ម៉ាកDONG ពាក់​ស្លាក់​លេខ​ភ្នំពេញ​3D-2385​បើក​ពី ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះមកដល់​ចំណុចកើតហេតុ​បែក​ជា​បួន​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥​ពណ៌ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1C-1471​បើក​ក្នុងទិសដៅ​បញ្ច្រាស​ក៏​បុក​គ្នា​ចំ​ពីមុខពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ រងរបួស​ធ្ងន់ធ្ងរ​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះត្រូវបាន​រថយន្ត​សង្គ្រោះ​មក​យកទៅ​កាន់ មន្ទីរពេទ្យ​។​​ចំណែក​វត្ថុតាងត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមច្បាប់​៕

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់​

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់​

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់​