ឃាត់ខ្លួន​មេ​បៀរ អាប៉ោង​និង​អ្នកលេង​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

​សៀមរាប:
ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប សហការ​ជាមួយ​អធិការ​ស្រុក​សូទ្រនិគម ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​មួយកន្លែង ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប យកមក​សួរ​នាំនៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តសៀមរាប​។
​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​ធ្វើឡើង​នៅវេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រាច​ពក ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
       
លោក​វរសេនីយ៍ឯក  ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៦​នេះ ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​បៀរ អាប៉ោង​)​នេះ​គឺ​ថ្នាក់លើ បាន​បញ្ជា​ឱ្យ​ចុះបង្ក្រាប នៅក្នុង​ខេត្តសៀមរាប​ឱ្យអស់ ដើម្បីឱ្យ​សមស្រប​ទៅ​និង​ច្បាប់ ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​មានចែង​ក្នុង​ច្បាប់​។ លោក ភឹង ចិន្តា​រ៉េត បាន​បញ្ជាក់ថា មេ បៀរ អាប៉ោង និង​អ្នកលេង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​នៅ​ស្រុក​សូទ្រនិគម​។​

លោក​បន្តថា ជនសង្ស័យ​ទាំងពីរ​មាន ឈ្មោះ ឌិ​ត តន់ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​(​មេអាប៉ោង​)​មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ ស្គន់ ឌុ​ង ហៅ​ឈាម ឌុ​ង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​យោធា​នៅ​ប្រាសាទ​តា​មាន់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ។​

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​រួមមានៈ​គ្រាប់​អាប៉ោង​ចំនួន​១ គ្រាប់  ក្រដាសខាត់​ទំហំ​១៧ សង់ទីម៉ែត្រ​X៧​សង់ទីម៉ែត្រ និង​ប្រាក់​មួយចំនួន​ផងដែរ​។​
        
បច្ចុប្បន្ន​ជនសង្ស័យ​(​មេ បៀរ អាប៉ោង​និង​អ្នកលេង​)​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

ឃាត់ខ្លួន​មេ​បៀរ អាប៉ោង​និង​អ្នកលេង​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

ឃាត់ខ្លួន​មេ​បៀរ អាប៉ោង​និង​អ្នកលេង​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

ឃាត់ខ្លួន​មេ​បៀរ អាប៉ោង​និង​អ្នកលេង​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​