រថយន្ត​លុច​ស៊ី​ស​បើក​បុក​ម៉ូតូ​៣​គ្រឿង​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​២​នាក់​

តាកែវ:
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​និង​២​អ្នក​ទៀត​រងរបួស​ធ្ងន់​ស្រាល​ដឹកយក​ទៅ   សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ដោយ​រថយន្ត​លុច​ស៊ី​ស បើកបរ​ក្នុង​ល្បឿន​លឿន រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​៣​គ្រឿង​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់​គ្នា ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គ​.​ម​លេខ ៥៦.៥៧ ស្ថិតក្នុង​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។​

​លោក មឿង សារុន អធិការ​ស្រុក​សំរោង​បានអោយដឹងថា រថយន្ត​បង្ករ​ម៉ាក លុច​ស៊ី​ស LX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X 2168 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ទាំង​៣​គ្រឿង​ម៉ាក ភូ​ល​សា ពណ៌​ខ្មៅ​បិត​តែម​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 8398 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ២​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៣​ពាក់​ស្លាក​លេខ​កំពត 1J 6333 បើកបរ​ដោយ​ឈ្មោះ ម៉ៅ ថា​ញ់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជម្ពូ​វ័ន ឃុំ​ជម្ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្តកំពត រងរបួស​ស្រាល ៣​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD 8211 បើកបរ​ដោយ​ឈ្មោះ តុំ សុក​លីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ផាន ឃុំ​ទូល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ ។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលីស​ថា មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​ម៉ាក លុច​ស៊ី​ស ៥៧០​មួយគ្រឿង​ពណ៌​ខ្មៅ បើកបរ​មកពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៍​រ៉េ​ចង្កូត ទៅបុក​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​បើកបរ​ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលអោយមាន​មនុស្ស​ស្លាប់​និង​រងរបួស​តែម្ដង ៕ តាកែវ​