​ឃាត់ខ្លួន​​ស្ត្រី​ម្នាក់​​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​​គ្រឿងញៀន​

ខេត្ត​ឧត្តរមានជ័យ ៖ ប៉ូ​លិសប៉ុ​ស្គិ៍រដ្ឋបាល​​​អូរ​ស្មាច់​​ ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​​ពាក់​ព័​ន្ធ​​ការ​ប្រើប្រាស ​និង​​ចែកចាយ​គ្រឿងញៀន ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​មី​នា​ ២០១៦​​ ស្ថិត​​នៅ​​ផ្លូវ​លេខ៥ ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង ​។

ស្ត្រី​​សង្ស័យ​​ឈ្មោះ​ រៀម ​រ៉ាត់​ អាយុ​៤១​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ រស់នៅភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង  ។​

មន្ត្រី​ប៉ូ​លិ​​ស​រដ្ឋបាល​​អូរ​ស្មាច់​​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​​ឃាត់ខ្លួន​​ស្ត្រី​រូបនេះ សមត្ថ​កិច្ច​បាន​ធ្វើការ​​ស៊ើប​​អង្កេត​យូ​រខែ​មក​ហើយ ព្រោះ​ជា​មុខសញ្ញា​ប្រើប្រាស់​​និង​​ចែកចាយ​គ្រឿង​ញៀន​​ និង​ដក​ហូប​បាន​​ថ្នាំ​យ៉ា​ម៉ា​ចំនួន​១១​គ្រាប់ ​និង​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ រួម​ទាំង​ប្រដាប់​ប្រើប្រាស់​​​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ៕​