ច្រើនឆ្នាំស្មានតែភ្លេចមុខ មកវិញជាប់​ដដែល​

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​បារាយណ៍​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ មីនា ២០១៦ ស្ថិត​​ក្នុងភូមិក្រ​វ៉ា ឃុំ​​ក្រ​វ៉ា ស្រុក​​បារាយ​ណ៍ នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ ។

ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​ឡក ថេ​ត អាយុ​៣៨​ឆ្នាំ  ២-​ឈ្មោះ​អៀង អឿ​ន អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ​កេង ឡែ​ន អាយុ​៣៨​ឆ្នាំ និង ៤-​ឈ្មោះ​សឿង វី អាយុ​៣៥​ឆ្នាំ ទាំង​៤​នាក់​រស់នៅ​ភូមិ​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ យោង​តាម​ដីកា​លេខ​៧៦២ ចុះ​ថ្ងៃ​ទី​១៧ មីនា ២០១៦ របស់​តុលាការ ដែល​ចេញ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ឌួ​ង សា​រ៉​ន ដែល​ពួក​គេ​ប្រព្រឹត្ត​អំពើ​មនុស្សឃាត កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៣ ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ម៉ែ​ន សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ចំណុច​អាង​ទឹក​ខាងកើត​នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ។ បន្ទាប់​ពួក​គេ​នាំ​គ្នា​គេចខ្លួន​រហូត ។