ប្រថុយ​មួយ​ក្ឌាំង ចុងបញ្ចប់​ដេក​គុក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ដោយសារ​តែ​វក់ល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​ពេក បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​មិត្តភក្តិ​ខ្លួន​ចំនួន​២​គ្រឿង​យក​ទៅ​ដាក់បញ្ចាំ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ខៃ ដា​រ៉ា​វុ​ធ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ។ ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​ដែល​លួច​ពី​មិត្តភក្តិ​មួយ​គ្រឿង​ម៉ាក​វ៉េវ និង​មួយទៀត​ម៉ាក​ហុងដា​ឌ្រី​ម​C 125 ដោយ​១​គ្រឿង​បាន​យក​ទៅ​ដាក់បញ្ចាំ​នៅផ្ទះ​ហ៊ី ទូច ម្តុំ​ឃ្លាំង​រំសេវ និង​១​គ្រឿង​ទៀត​បញ្ចាំ​នៅ​កន្លែង​គ្នា បាន​ប្រាក់​សរុប​៥២០​ដុល្លារ​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​អស់ ។