ប្រកាស​តែង​តាំង​ លោក នួន ប៉ុក​ ជា​ប្រធាន​មន្ទីរ​​រៀបចំ​ដែន​ដី​​​ខេត្ត

ខេត្តព្រះសីហនុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១៦ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្មសំណង់​ និង​សុរិយោដី​ខេត្ត​​ ។

ពិធី​ខាងលើ​​​នេះ​​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ​លោក​ អ៊ឹម ឈុ​ន​លឹ​ម ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​លោក​ យន្ត​ ​មីន អភិបាល​ខេត្ត​ និង​មានការ​ចូលរួមជា​កិត្តិយស​ពី​សំណាក់ ​លោក​ ​លោកស្រី ជាអភិបាលរង​ខេត្ត អភិបាល-អភិបាលរង​ក្រុង ​លោក ​លោកស្រី​ជា​ប្រធាន-​អនុប្រធាន​មន្ទីរ អង្គ​ភាព​ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ​​​ចូលរួម​យ៉ាង​ច្រើន​​កុះករ ។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែងខាងលើត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សេចក្តីសម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​លេខ058ប្រ​-​ក​/បុ ចុះ​ថ្ងៃ​ទី១៥​ កុម្ភៈ ២០១៦ ដែល​បាន​សម្រេចផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង ​លោក នួន​ ​ប៉ុក អតីតៈ​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម​​សំណង់​ និង​សុរិយោដី​ខេត្ត​​ មក​ជា​ប្រធានមន្ទីរ​​ខេត្ត​ ជំនួស​លោក ហ៊ុន​ ​ភី ​ដែល​ត្រូវ​ចូល​និវត្តន៍ ៕