ប្រជា​សហគមន៍​បុរីកីឡារង​គ្រោះ​ដីធ្លី យក​ញត្តិដាក់​ជូន​អ្នកនាំពាក្យ​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ

រាជ​ធានីភ្នំពេញ​ ៖​ អ្នក​ភូមិ​​រង​គ្រោះ​បញ្ហាដីធ្លីជិត២០​នាក់​ ​តំណាង​ឱ្យ​​ជាង​៣០​គ្រួសារ​​ មក​ពី​សហគមន៍​បុរី​កីឡា ​នៅ​​មិន​ទាន់​ទទួល​បាន​​ដំណោះស្រាយ​ បាន​នាំ​គ្នា​យក​ញត្តិ​១ច្បាប់​​​ដាក់​ជូន​ដោយ​ផ្ទាល់​ដល់​លោកស្រី រ៉ូ​ណា ស្មី​ត អ្នកនាំពាក្យ​ពិសេសការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ ​​ដើម្បី​សុំ​ការ​អន្តរាគមន៍​ ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា​ ឆ្នាំ​២០១៦ នៅ​ស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីតាំង​ផ្ទះ​លេខ១០ ផ្លូវ៣០២ សង្កាត់​​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ​។

​បន្ទាប់​ពី​​​លោកស្រី​អ្នកនាំពាក្យ​ពិសេស​របស់​អង្គការសហប្រជាជាតិ​​ ទទួល​យក​ញត្តិ​​ពី​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​សហគមន៍​បុរី​កីឡា​រួច​ហើយ​នោះ ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ​ក៏​បាន​​​រំសាយ​ទៅ​វិញ ដោយ​​​ពួក​គាត់​ទទួល​បានការ​រំពឹង​ទុក​​យ៉ាង​ខ្លាំង​ផង​ដែរ ​៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​