ចូល​ការពារ​លើ​ពាក្យបណ្តឹង​ប្តឹង​លោក​សម រ​ង្ស៊ី ទាមទារ​២០​លាន​រៀល

រាជ​ធានី​​ភ្នំពេញ ​៖ ​លោក​​សោម សឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​​ មីនា ​២០១៦ ​បាន​ចូល​​ការពារ​លើ​ពាក្យ​បណ្តឹង​​​របស់​លោក ​ដែល​​បាន​​​ដាក់​​ចូលទៅ​​តុលាការ​ប្តឹង​លោក​សម រ​ង្ស៊ី​ ដែល​បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​​​បរិហារកេរ្តិ៍​  ។

លោកសោម សឿ​ន ​បាន​ថ្លែង​នៅ​តុលាការ​ថា​ លោក​សម រ​ង្ស៊ី​ បាន​និយាយ​ក្រ​ឡៃ​ខុស​​ពី​ការ​ពិត​ ចោទ​លោក​បាន​ប្រាប់​​ដល់​មន្ត្រី​នានា​ក្នុង​​ការ​បង្កើត ​(Account) ​ហ្វេ​ស​ប៊ុ​ក​សិប្បនិមិត្ត​ ក្នុង​ការ​ (like) ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ។​ ​គេ​បាន​និយាយ​ថា​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​​របស់​សម្តេច​តេ​ជោ​ ដែល​មាន​អ្នក​ចុច​ (like) ​ច្រើន ​បណ្តាល​មក​ពី​ការ​ជួល​ ឬ​ទិញ​អ្នក​ក្រីក្រ ​។

លោកសោម សឿ​ន ​បាន​លើក​ឡើង​ថា​ លោក​ជា​អ្នក​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​​ពី​ព័​ត៌​មាន​របស់​ថ្នាក់ដឹកនាំ​ និង​សកម្មភាព​របស់​គណបក្ស​ និង​ចុច​ (like)​ ។​ តែបែរ​ជា​លោក​សម រ​ង្ស៊ី​ បាន​​ណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​បង្កើត ​ជា​
ហ្វេ​ស​ប៊ុ​ក​សិប្ប​និ​ម្មិត្ត​ទៅ​វិញ​ ។

យោង​តាម​ពាក្យបណ្តឹង​បាន​​លើក​ឡើង​ថា​ សុំ​ប្តឹង​​ឈ្មោះ​សម រ​ង្ស៊ី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​​៦៧៨ ផ្លូវជាតិ​២ សង្កាត់​ចាក​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ ព័ត៌មាន​ដែល​បាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​រប​ស់​លោក​សម រ​ង្ស៊ី​ កាលពី​ថ្ងៃ​ទី​៩​​ មីនា ឆ្នាំ​២០១៦ ​។

ពាក្យបណ្តឹង​ដាក់​ចូល​ទៅ​តុលាការ​បាន​សរសេរ​ថា ​កាលពី​៩​ មីនា ឆ្នាំ​២០១៦ ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សម រ​ង្ស៊ី​ (Sam Rainsy) ​ដែល​បាន​បង្ហោះ​អត្ថបទ​មួយ​ ដែល​មាន​​ខ្លឹមសារ​មូល​បង្កាច់​ខុស​ពី​ការ​ពិត ​ដែល​ថា​លោក​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ​និង​បណ្តាញ រួម​ទាំង​មន្ត្រីរាជការ​ស៊ី​វិល ប៉ូលិស​ និង​ទាហាន ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ ​ក្នុង​គោលបំណង​ចង់​ផ្តល់​ការ​ឡាយ ​(like)​ សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេ​ស​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ពាក្យបណ្តឹង​របស់​លោក​​សោម សឿ​ន​ បាន​លើក​ឡើង​ថា​ លើ​ហ្វេ​ស​​ប៊ុ​​ក​លោក សម រ​ង្ស៊ី​ បាន​លើក​ឡើង​ខុស​ពី​ការ​ពិត ​ដោយ​ធ្វើ​អត្ថា​ធិបាយ​ថា ​Like ​មួយ​ចំនួន​ធំ ដែល​បាន​បង្ហាញ​នៅ​លើក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ​គឺ​បាន​មក​ពី​ការ​ទិញ ​ឬ​ជួល​មនុស្ស​ក្រីក្រ​ អត់​ការងារ​ធ្វើ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ ដើម្បី​ផ្តល់​ការ​ Like​ សិប្បនិម្មិត​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​។

លោក សោម សឿ​ន​ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ ការ​បង្គោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សម រ​ង្ស៊ី​  ខាងលើ​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ជាតិ​ និង​រូប​លោក​យ៉ាង​ធ្ងន់​ធ្ងរ ​។ ​លោក​បាន​ទាមទារឱ្យ​​តុលាការ​ផ្តន្ទាទោស លោក​សម រ​ង្ស៊ី​ តាម​ច្បាប់​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​​២០​លាន​​រៀល ​។