ការបំផ្ទុះគ្រាប់នៅទីក្រុងព្រុចសែល​ អ្នកនំាពាក្យថា​គ្មានពលរដ្ឋខ្មែរស្លាប់​និងរបួសទេ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ប្រាប់​គេហទំព័រ​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ការ​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់ ឬ​របួស​នោះ​ទេ ។

សូម​បញ្ជាក់​ថា ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់ និង​របួស​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ក្រុង​ព្រុ​ច​សែ​ល និង​ក្នុង​ស្ថានីយ​មេត្រូ​មួយ​នៃ​ទីក្រុង​នេះ ៕