តាមដាន​មនុស្ស​ម្នាក់​យ៉ាង​ងាយ​ស្រួល ពេល​ដែល​គេ​បង្ហោះ​រូប នៅ​លើ Instagram ដោយ​គ្រាន់​តែ ធ្វើ​តាម​វិធី​នេះ!

មានមនុស្សភាគតិចណាស់ ដែលបាន​ចាប់​អារម្មណ៍ ទៅលើ​មុខ​ងារ មួយ​នេះ នៅ​លើ​បណ្តាញ​សង្គម Instagram ដែល​អាច អោយ​ពួក​គេ ទទួល​បាន​ដំណឹង​ភ្លាមៗ ពេល​ដែល មនុស្ស​ដែល​គេ ចង់​តាម​ដាន បង្ហោះរូបភាព នៅលើបណ្តាញសង្គម Instagram។ ចំពោះមុខងារនេះដែរ ត្រូវបានគេហៅថា Post Notfications ដែលគ្រាន់តែ ពេលដែលយើង ធ្វើការបើក (Turn on) វាភ្លាម នៅក្នុងគណនី មនុស្សម្នាក់ ដែលយើង ចង់តាមដាន គឺយើងនឹង ទទួលបាន ដំណឹងភ្លាមៗ ផងដែរ នៅរាល់ពេល ដែលមនុស្ស ដែល​យើង​ចង់ តាមដាននោះ បង្ហោះនូវរូបភាព របស់គេ។

តាមដាន​មនុស្ស​ម្នាក់​យ៉ាង​ងាយ​ស្រួល ពេល​ដែល​គេ​បង្ហោះ​រូប នៅ​លើ Instagram ដោយ​គ្រាន់​តែ ធ្វើ​តាម​វិធី​នេះ!

អ្វីដែលកាន់តែ ពិសេសនោះ គឺវាមិនទាមទា តែលើប្រព័ន្ធប្រតិបត្តិការ ណាមួយឡើយ គឺអោយតែ អាចប្រើ និងតម្លើង កម្មវិធី Instagram បានគឺអាច ធ្វើបែបនេះ បានទាំងអស់។ ហើយចំពោះវិធីសាស្រ្ត ក្នុងការ​កំណត់​វិញនោះ សូមអាន នៅខាងក្រោមនេះ!

  • ជាដំបូង បើកកម្មវិធី Instagram
    • ចូលទៅកាន់ Profile អ្នកដែលអ្នកចង់តាមដាន
    • ចុចលើសញ្ញា ចុច 3 ត្រួតលើគ្នា
    • រួចចុចលើពាក្យ Turn on Post Notifications ជាការស្រេច!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

តាមដាន​មនុស្ស​ម្នាក់​យ៉ាង​ងាយ​ស្រួល ពេល​ដែល​គេ​បង្ហោះ​រូប នៅ​លើ Instagram ដោយ​គ្រាន់​តែ ធ្វើ​តាម​វិធី​នេះ!

ការធ្វើបែបនេះ ក៏ជាផ្លូវមួយ ជួយអោយ មានភាពងាយស្រួល ផងដែរ ព្រោះអី យើងមិនចាំបាច់ ចូលទៅ Search រក ឈ្មោះរបស់នរណាម្នាក់ នាំអោយ ចំណាយពេល កាន់តែច្រើនឡើយ ដោយគ្រាន់តែ ធ្វើ​បែប​នេះ យើងនឹង ទទួលបាន ដំណឹងពីការបង្ហោះរបស់គេ ភ្លាមៗតែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តាមដាន​មនុស្ស​ម្នាក់​យ៉ាង​ងាយ​ស្រួល ពេល​ដែល​គេ​បង្ហោះ​រូប នៅ​លើ Instagram ដោយ​គ្រាន់​តែ ធ្វើ​តាម​វិធី​នេះ!

  • ដោយ: Mai
  • 11:19 AM, 23 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ