តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

ការលេងវីដេអូហ្គេម គឺជាការកំសាន្តបែបថ្មីមួយទៀត នាពេល បច្ចុប្បន្ននេះ​ ហើយ​យើង​សង្កេត ​ឃើញ​ថា​មាន​តែ​កុមារ​ និង​យុវវ័យ​តែ​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​លេង​វា។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឪពុក​ម្តាយ​ និង​ មនុស្ស​មួយ​ចំនួន​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ​ នៅ​ពេល​ដែល​ដឹង​ថា​កូន​ ប្អូន​ សាច់​ញាតិ​ រឺ​ក៏​មិត្តភក្តិ របស់​ខ្លួន​កំពុង​តែ​ប្រើ​ប្រាស់​វីដេអូ​ហ្គេម​គឺ​ជា​ការ​កំសាន្ត​អារម្មណ៍​ ហើយ​ពួក​គាត់​គិត​ថា​ វា​គឺ​ជា​គ្រឿង​ដែល​បំផ្លាញ​ពេល​វេលា​ លុយ​កាក់​ និង​សុខភាព។

តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

តើវីដេអូហ្គេម ពិតជាបានបានបំផ្លាញខួរក្បាល និងពេលវេលា របស់យើង ពិតមែន រឺយ៉ាងណា?

ជាដំបូងអ្នកទាំងអស់គ្នាត្រូវដឹងថា អ្វីក៏ដោយ អោយតែយើងធ្វើវា ហួសហេតុ​ពេក​ គឺ​សុទ្ធ​តែ​ផ្តល់​ផល​អវិជ្ជមាន​ទាំង​អស់​ សូម្បី​តែ​ផឹក​ទឹក​ច្រើន​ ញ៉ាំ​បន្លែ​ច្រើន​ រឺ​ក៏​រៀន​ច្រើន​ក៏​ដោយ។​ ដូច្នេះ​ប្រសិន​បើ​មនុស្ស​ម្នាក់​ មាន​ទំលាប់​លេង​វីដេអូ​ហ្គេម​រយៈ​ពេល​យូរ​ ច្រើន​ជាង​ បី​ រឺ​ក៏​បួន​ម៉ោង​នោះ​ គេ​នឹង​ទទួល​បាន​គុណ​វិបត្តិ​ពី​ការ​លេង​ហ្គេម​វិញ។

លទ្ធផលនៃការស្រាវជ្រាវមួយបានអោយដឹងថា​ ប្រសិន​បើ​អ្នក​លេង​ហ្គេម​ Super​ Mario​ ពី​ 30​ ទៅ​ 60​ នា​ទី​ក្នុង​មួយ​ថ្ងៃ​អស់​រយៈ​ពេល​ 2 ខែ​ នោះ​ខួរ​ក្បាល​អ្នក​នឹង​កាន់​តែ​មាន​សភាព​រស់​រវើក​ជាង​មុន​ និង​ចេះ​វិភាគ​រាល់​បញ្ហា​អ្វី​មួយ​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត។

តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ? តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

ព្រមគ្នានេះដែរ ហ្គេមបែបដោះស្រាយបញ្ហាផ្សេងៗ ដូច​ជា​ Temple​ Run,​ Fruits​ Ninja,​ រឺ​ក៏​ Assassin​ Creeds​ ជា​ដើម​ គឺ​ពួក​វា​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រយោជន៍​ខ្ពស់​ដល់​ខួរ​ក្បាល​យើង​ អោយ​ចេះ​ចាប់​អារម្មណ៍​អ្វី​មួយ​អោយ​បាន​ឆាប់​រហ័ស​ជាង​មុន។​ ប្រសិន​បើ​អ្នក​លេង​ហ្គេម​ប្រភេទ​នេះ​ពី​ 5​ ទៅ​ 10​ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ នោះ​ខួរ​ក្បាល​អ្នក​នឹង​មាន​ការ​ចង​ចាំ​ល្អ​ ហើយ​ឆាប់​ចាប់​អារម្មណ៍​នូវ​អ្វី​ចំពោះ​មុខ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វីដេអូ​ហ្គេម​គឺ​ប្រៀប​បាន​ដូច​ជា​សាលា​រៀន​មួយ​អញ្ចឹង​ដែរ​ ដែល​បង្រៀន​ពី​របៀប​ដោះ​ស្រាយ​ ដឹង​ខុស​ ត្រូវ​ និង​វិធី​ប្រើ​ប្រាស់​ខួរ​ក្បាល​អោយ​បាន​ឆាប់​រហ័ស។

តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ? តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

ដោយឡែក វីដែអូហ្គេមក៏មានអត្ថប្រយោជន៍ខ្ពស់មួយដែរ​ ដល់​ភ្នែក​អោយ​មាន​ភាព​រហ័ស​រហួន​ជាង​មុន​ ក្នុង​ការ​ចាប់​យក​អ្វី​មួយ​នៅ​ពី​មុខ​ ហើយ​វា​ក៏​អាច​ធ្វើ​អោយ​យើង​អាន​អក្សរ​បាន​ឆាប់​រហ័ស​ជាង​មុន​ផង​ដែរ។​ សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​វិញ​ ក៏​ដូច​គ្នា​ដែរ​ ពោល​ខួរ​ក្បាល​គាត់​នឹង​មាន​អាយុ​កាល​ក្មេង​ជាង​មុន​ 7ឆ្នាំ​ ប្រសិន​បើ​គាត់​បាន​លេង​ វីដេអូ​ហ្គេម​ ពី​ កន្លះ​ រឺ​ មួយ​ម៉ោង​ ជា​ទៀត​ទាត់។​ ទន្ទឹម​នឹង​នេះ​ដែរ​ ដុក​ទ័រ​វះ​កាត់​ មួយ​ចំនួន​ក៏​ពួក​គាត់​ចូល​ចិត្ត​លេង​វីដេអូ​ហ្គេម​ផង​ដែរ​ ព្រោះ​អី​វា​បង្កើន​ល្បឿន​នៃ​ការ​ដោះ​ស្រាយ​ និង​ការ​ធ្វើ​អ្វី​មួយ​អោយ​មាន​ភាព​ឆាប់​រហ័ស​ជា​ដើម។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

សរុបសេចក្តីមក ការលេងវីដេអូហ្គេម ពីកន្លះម៉ោង​ ទៅ​ ពីរ​ម៉ោង​ ជា​ញឺក​ញ៉ាប់​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​ ព្រោះ​អី​វា​បាន​ជួយ​បន្ធូរ​អារម្មណ៍​យើង​កុំ​អោយ​តាន​តឹង​ ហើយ​ថែម​ទាំង​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល​ និង​ភ្នែក​យើង​ថែម​ទៀត​ផង។​ ណា​មួយ​ទៀត​ ការ​លេង​ហ្គេម​នេះ​វា​មិន​សូវ​បង្ហិន​ពេល​ឥត​ប្រយោជន៍​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​អី​បើ​យើង​យក​ពេល​ កន្លះ​ម៉ោង​ទៅ​ដេក​លេង​ រឺ​ក៏​ មើល​ទូរទស្សន៍​គឺ​វា​មាន​គុណ​វិបត្តិ​ច្រើន​ជាង​លេង​ហ្គេម​ទៅ​វិញ​ទេ។​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចង​ចាំ​ថា​ សូម​កុំ​លេង​ហ្គេម​ក្នុង​រយៈ​ពេល​យូរ​ពេក​ ព្រោះ​អី​វា​អាច​ផ្តល់​ផល​អាក្រក់​ច្រើន​ណាស់​ ទាំង​លុយ​កាក់​ ពេល​វេលា​ និង​ សុខ​ភាព។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើ​ការ​លេង​វីដេអូ​ហ្គេម អាច​ធ្វើ​អោយ​អ្នក​ឆ្លាត​បាន​ដែរ​រឺទេ?

  • ដោយ: Hong
  • 12:01 PM, 23 March
  • ប្រភព: ASAP Science
  • Tag: ចំណេះដឹងទូទៅ