វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

មុខងារទាំងនេះ មានតាំងពីប្រព័ន្ធប្រតិបត្តិការ iOS8 មក​ដល់ iOS9 ជំនាន់​នេះ ហើយ​អ្នក​ក៏​អាច​​ធ្វើ​​តាម​​វិធី​ដែល​​យើង​​នឹង​​ណែនាំ​​នៅ​​ខាង​ក្រោម​​នេះ​​បាន​​ដែរ ដើម្បី​​ជំនួយ​​ដល់​​ការ​​មើល​ផ្ទៃ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​កាន់​តែ​​ស្រួល ហើយ​មិនឈឺ​ភ្នែក​ពេល​សំលឹង​យូរ ឬ​មិន​ពិបាក​នៅ​ពេល​មើល​នៅ​ទី​ងងឹត។

វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

ច្បាស់ណាស់នៅពេលដែលអ្នកមើលអេក្រង់ទូរស័ព្ទនៅទីងងឹត ហើយ​ផ្ទៃ​អេក្រង់​របស់​អ្នក​មាន​ពន្លឺ​ភ្លឺ​ខ្លាំង វា​នឹង​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ភ្នែក​នៅ​ថ្ងៃ​ណា​មួយ ដោយ​សារ​ការ​សំលឹង​រយៈ​ពេល​យូរ ហើយ​ចំនាំង​ផ្លាត​នៃ​ពន្លឺ​អេក្រង់ វា​នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ បណ្តា​ឲ្យ​អ្នក​ឡើង​សរសៃ​ក្រហម​នៅ​លើ​គ្រាប់​ភ្នែក ឬ​ស្ងួត​ភ្នែក និង​ធ្វើ​ឲ្យ​ភ្នែក​ហត់​នឿយ​ខុស​ពី​ធម្មតា។ តែ​នៅ​ពេល​នេះ ក៏​មាន​វិធី​ដោះ​ស្រាយ​ដែរ មិត្ត​អ្នក​អាន​អាច​ស្វែង​យល់​ចំនេះ​ដឹង​ទូទៅ​នៅ​ខាង​ក្រោម​នេះបាន ដែល​យើង​នឹង​ណែនាំ​ឲ្យ​មិត្ត​អ្នក​អាន​បាន​ជ្រាប រួច​ការពារ​ប្រសើរ​ជាង​ព្យាបាល។

  1. កំណត់ពន្លឺនៃផ្ទៃអេក្រង់

ត្រង់ចំនុចនេះ ប្រហែលជាមានមិត្តអ្នកអានមួយ​ចំនួន​បាន​ដឹង និង​បាន​ស្គាល់​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ក៏​ពុំ​ទាន់​បាន​ដឹង ដូច​នេះ​យើង​នឹង​បញ្ជាក់​ម្តង​ទៀត​ឲ្យ​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នេះ​ ការ​ប្រើ​ប្រាស់​កំរិត​ពន្លឺ​នេះ​នៅ​លើ​ទូរស័ព្ទ iPhone ឬ​ថេប្លេត iPad ដែល​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​មាន​មុខ​ងារ​នេះ។ លោក​អ្នក​អាច​ធ្វើ​ការ​កំណត់​ពន្លឺ ត្រង់ Display & Brightness ដោយ​ចូល​ទៅ​កាន់ Setting => Display & Brightness បន្ទាប់​អ្នក​បិទ​ត្រង់ Auto-Brightness បន្ទាប់​បន្ថយ​កំរិត​ពន្លឺ​ឲ្យ​រៀង​ខ្សោយ​តាម​ការ​មើល​របស់​អ្នក ព្រោះ​ការ​ធ្វើ​បែប​នេះ​ពន្លឺ​វា​មិន​ឡើង​ចុះ ដែល​រំខាន​ដល់​ការ​មើល​របស់​​អ្នក​នៅ​កន្លែង​ងងឹត ហើយ​អ្នក​អាច​កំនត់​បាន​តាម​តម្រូវ​ការ​ទៀត​ផង។

វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

  1. មុខងារកំណត់ពណ៌នៃផ្ទៃអេក្រង់

បើសិនជាអ្នកគិតថាផ្ទៃអេក្រង់របស់អ្នកមានពណ៌ស មើល​ទៅ​ចាំង​ភ្នែក​ពេក អ្នក​អាច​ចូល​ទៅ Setting => General => Accessibility => Increased Contrast បន្ទាប់​បើក​ត្រង់ Reduce White Point ដែលវា​អាច​ធ្វើ​ឲ្យ​ផ្ទៃ​ដែល​មាន​ពណ៌​ស​ផ្សេងៗ អាច​កាត់​បន្ថយ​ពណ៌​ស​ទាំង​នោះ​បាន​បន្តិច រាង​ក្រម៉ៅបន្តិច ហើយ​មិន​ចាំងភ្នែ​ក​ទេ​នៅពេ​ល​ប្រើប្រាស់។

វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

អ្នកអាចប្រើប្រាស់វិធីមួយទៀតដែលអាចធ្វើឲ្យថ្មទូរស័ព្ទ​របស់​ប្រើ​ប្រាស់​បាន ​យូរ​ផង និង​កាត់​បន្ថយ​ពន្លឺ​បាន​ច្រើន​ផង បើ​សិន​អ្នក​ចាប់​អារម្មណ៍​អ្នក​អាច​ចូល​ទៅ​កាន់ Setting => General => Accessibility បន្ទាប់​អ្នក​ត្រូវ​បើក Grey Scale រួច​អ្នក​នឹង​ឃើញ​ផ្ទៃ​អេក្រង់​រប​ស់​អ្នក​ឡើង​ពណ៌​ប្រផេះ ហើយ​វា​នឹង​មាន​ធម្មតា​វិញ​នៅ​ពេល​ដែល​អ្នក​បិទវា។

វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!
វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

ការធ្វើបែបនេះ អាចជំនួយដល់អ្នកឧស្សាហ៍​ប្រើ​ប្រាស់​នៅ​ទី​ងងឹត ដូច​ជា​មុន​ពេល​គេង ដោយ​សារ​យុគសម័យ​នេះ​មនុស្ស​គ្រប់​វ័យ​ស្គាល់ និង​ចេះប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ច្រើន​ដូច​ជា Smartphone និង​ថេប្លេត​ជា​ដើម ចំនែក​ការ​ប្រើ​ប្រាស់​ក៏​មាន​ការ​កើន​ឡើង​ដូច​នេះ​គួរ​តែ​យល់​ដឹង​ពី​ អត្ថប្រយោជន៍​របស់​វា​ឲ្យ​បាន​កាន់​តែ​ច្បាស់​ទើប​ប្រសើរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​ងាយៗ​ក្នុង​កា​រ​ប្រើ​ប្រាស់ iPhone នៅ​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ!

  • ដោយ: Hong
  • 2:51 PM, 23 March
  • ប្រភព: Gottabemobile
  • Tag: ចំណេះដឹងទូទៅ