​ការអភិវឌ្ឍ​ផ្នត់គំនិត និង​ចំណេះដឹង ជា​ផ្នែក​មួយ​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​ការអភិវឌ្ឍ​ផ្នត់គំនិត ចំណេះដឹង​ជាប្រចាំ នេះ​ជា​ផ្នែក​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដោត​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​រចនា​សម្ព័ន្ធ តាមរយៈ​សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល ទាំង​ស្ត្រី ទាំង​យុវជន ទាំង​ក្រុម​ដឹកនាំ ក្រោម​ប្រធានបទ ភាពជា​អ្នកដឹកនាំ ហើយ​លទ្ធផល​រំពឹងទុក គឺ​ឲ្យ​ក្រុម​ដឹកនាំ​យល់ដឹង ជ្រួតជ្រាប​ពី​ប្រព័ន្ធគ្រប់គ្រង​-​ដឹកនាំ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនមែនជា​ប្រព័ន្ធ​ត្រួតត្រា​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​ពន្យល់ថា​ជាការ​ពិតណាស់​ដើម្បី​ជោគជ័យ​បាន ក្រុម​ដឹកនាំ​ត្រូវ​ផ្តួច​ផ្តើមគំនិត គំនិត​ច្នៃប្រឌិត គិត​បែប​វិជ្ជមាន គំនិត​ថ្មីៗ គោល​គំនិត​ធំៗ យកមក​វិភាគ ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់ និង​ស៊ីជម្រៅ រួច​បាន​យកមក ដូចជា ទី​១-​កំណត់​គោលដៅ គោលបំណង​ជាក់លាក់  ទី​២-​កំណត់​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​ជាក់ស្ដែង ដើម្បី​ទៅ​ឲ្យ​ដល់​គោលដៅ និង​ទី​៣-​កំណត់​មធ្យោបាយ ដើម្បី​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​ឲ្យ​ចេញ​ជា​លទ្ធផល​។​

​ជុំវិញ​បញ្ហា​ខាងលើ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលការណ៍​បណ្ដុះបណ្ដាល​ព​ង្រឹ​ង​សមត្ថភាព​ក្រុម​ដឹកនាំ បណ្ដុះ​មនសិការ ឲ្យ​មាន​មោទនភាព​ជាតិខ្មែរ ក្លាយជា​ក្រុម​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រកាន់​ឋានៈ តួនាទី មាន​ទំនាក់ទំនង​ល្អ ជឿជាក់​លើ​ខ្លួនឯង ជឿជាក់​លើ​ក្រុម​ដឹកនាំ និង​ជឿជាក់​លើ​គោលការណ៍ មានការ​ទទួលខុសត្រូវ​ក្នុងការ​បំពេញការងារ និង​ការសម្រេច បំពេញការងារ​តាម​គោលការណ៍ តាមច្បាប់ សកម្ម​ជាង​អ្នកដទៃ ដោយ​តម្កល់​ផលប្រយោជន៍​រួម គឺ​ប្រជាជាតិ​យើង​៕

944877_1084397848290346_1955504819788030104_n 12512224_1090279361035528_6895443618724319534_n10547593_1090280217702109_3049510933939320962_n