អធិការ​ខណ្ឌ​សែន​សុខ ហ្វឹកហ្វឺន​ពង្រឹង​កងកម្លាំង ត្រៀម​ទប់ស្កាត់​បទល្មើស​បាតុកម្ម​ផ្សេងៗ​

អធិការ​ខណ្ឌ​សែន​សុខ ហ្វឹកហ្វឺន​ពង្រឹង​កងកម្លាំង ត្រៀម​ទប់ស្កាត់​បទល្មើស​បាតុកម្ម​ផ្សេងៗ​



ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ បាន​ប្រមូលផ្ដុំ​កងកម្លាំង​សំខាន់​របស់​លោក មក​ពង្រឹង​ធ្វើការ​ហ្វឹក​ហ្វឺន ហាត់​បន្ថែម​នូវ​របៀប​ទប់ទល់​ និង​បង្ក្រាប​មក​លើ​ក្រុម​បាតុករ​បះបោរ​ផ្សេងៗ​នៅ​ក្នុង​រាជធានី ភ្នំពេញ ដែល​វា​អាច​នឹង​កើត​មាន​ឡើង​ជាយថាហេតុ​ណាមួយ។

កងកម្លាំង​ដែល​ត្រូវ​បាន​ប្រមូល​យក​មក​បង្វឹក​នូវ​ក្បាច់គុន​ពីរ​របៀប​ទប់ទល់​បង្ក្រាប​ក្រុម​បាតុករ​បះបោរ​នោះ មាន​សមាសភាព នាយ​ប៉ុស្តិ៍ នាយរង​ប៉ុស្តិ៍ នាយ​ផ្នែក នាយរង​ផ្នែក និង​កម្លាំង​អន្តរាគមន៍​របស់​អធិការ​ខណ្ឌ​ទាំងអស់។

ក្រៅពី​ការ​ហ្វឹកហ្វឺន​រយៈពេល​មួយ​ព្រឹក​ កងកម្លាំង​ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​បំពេញការងារ​នៅ​តាម​ប៉ុស្តិ៍​ និង​គោលដៅ​ការងារ​ចាស់​របស់​ខ្លួន​វិញ​ ដើម្បី​ល្បាត​ការពារ​សន្តិសុខ​នៅ​តាម​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស​ផ្សេងៗ។

សកម្មភាព​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ និង​កម្លាំង​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ ត្រូវ​បាន​គេ​ឃើញ​មាន​សកម្មភាព​មមាញឹក​ខ្លាំង គឺ​ពេល​ថ្ងៃ​យាមល្បាត​។​ ពេលយប់​ ក៏​យាម​ល្បាត​ និង​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​កម្មវិធី​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​តាម​គោលការណ៍​របស់​រដ្ឋាភិបាល៕

អធិការ​ខណ្ឌ​សែន​សុខ ហ្វឹកហ្វឺន​ពង្រឹង​កងកម្លាំង ត្រៀម​ទប់ស្កាត់​បទល្មើស​បាតុកម្ម​ផ្សេងៗ​

អធិការ​ខណ្ឌ​សែន​សុខ ហ្វឹកហ្វឺន​ពង្រឹង​កងកម្លាំង ត្រៀម​ទប់ស្កាត់​បទល្មើស​បាតុកម្ម​ផ្សេងៗ​