វគ្គ​ថ្មី​ទី​៣៥​ ៖​ លោក​កឹម សុខា ណាត់​ស្រី​ស្នេហ៍​ឈ្មោះ​ចិន​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កន្លែង​ចាស់

វគ្គ​ថ្មី​ទី​៣៥​ ៖​ លោក​កឹម សុខា ណាត់​ស្រី​ស្នេហ៍​ឈ្មោះ​ចិន​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កន្លែង​ចាស់



ភ្នំពេញ ​៖ ​ហ្វេ​ស​ប៊ុ​ក​រឿង​ពិត CNRP កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ បាន​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​មួយទៀត ជា​វគ្គ​ទី​៣៥ ដែល​លោក កឹម សុខា ឆ្លើយឆ្លង​គ្នា​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ ណាត់​ស្រី​ស្នេហ៍​ម្នាក់​ឈ្មោះ ចិន ទៅ​រួមរ័ក​ នៅ​កន្លែង​ចាស់ គឺ​នៅ​ខេត្ត​កំពង់ចាម ​ជា​ទីតាំង​សុវត្ថិភាព​ ធ្លាប់​សុខសាន្ត​ពីមុន។

ហ្វេ​ស​ប៊ុ​ក​រឿង​ពិត ​CNRP ​បាន​សរសេរ​ថា​ “​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​រួច​មក​ហើយ​ថា ខ្ញុំ​ផ្អាក​ការ​បង្ហោះ​រឿងអាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​ឈ្មោះ​ចិន ក្នុងចំណោម​បណ្តា​ស្រី​ស្នេហ៍​ជាច្រើន​របស់​លោក កឹម សុខា​។ កាលពី​នៅ​ក្នុង​វគ្គ​ទី​២៣ នៃ​រឿងអាស្រូវ កឹម សុខា កន្លងទៅ ខ្ញុំ​បាន​ទម្លាយ​អាថ៌កំបាំង​ខ្សែអាត់​សំឡេង​សន្ទនា​គ្នា​រវាង​ស្រី​ស្នេហ៍​ឈ្មោះ​ចិន ជាមួយ​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ត្រង់ចំណុច​ដែល​ស្រី​ចិន បាន​សុំ​ខ្ចី​លុយ លោក កឹម សុខា ៥០០​ដុល្លារ ទៅ​មើលជំងឺ​ក្មួយ​របស់​នាង។ ឥ​ឡូ​វ ខ្ញុំ​សូម​រំលឹក​ពី​ទំនាក់ទំនង​ស្នេហា​ស្អិតរ​មួ​ត​រវាង​អ្នក​ទាំងពីរ​បន្ថែមទៀត គឺ​នៅពេល​មួយ​នោះ លោក​ប្រធាន កឹម សុខា បាន​ទូរស័ព្ទ​ហៅ​ស្រី​ចិន ទៅ​រួមរ័ក​ជាមួយ​គាត់ ដោយ​លោក​កឹម សុខា បាន​ប្រាប់​ទៅ​អាចិន​ឲ្យ​ទៅ​ចាំ​គាត់​នៅ​កន្លែង​ដដែល (​សំដៅ​សណ្ឋាគារ​ដែល​ពួកគេ​ទាំងពីរ​ធ្លាប់​រួម​រ័ក​ជាមួយគ្នា​កន្លងមក​)​។

លោក​កឹម សុខា បាន​តឿន​អាចិន​ឲ្យ​ធ្វើដំណើរ​ទៅ​ឲ្យ​ស្រូត​ៗ និង​បើ​បាន​បន្ទប់​ហើយ ត្រូវ​ទូរស័ព្ទ​មក​ប្រាប់​លោក​ពី​លេខ​បន្ទប់​ភ្លាម ដើម្បី​លោក​ចេញទៅ​ជួប​”​។​

ហ្វេ​ស​ប៊ុ​ក​បាន​បញ្ជាក់​ថា តាមរយៈ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ចិន ឃើញ​ថា ស្រី​ចិន​បាន​តាម​បម្រើ​ផ្លូវ​ភេទ​ជូន​លោក កឹម សុខា ​មិន​ឲ្យ​ខកចិត្ត​ម្ដង​ណា​ទេ គឺ​ឲ្យ​តែ​លោក​កឹម សុខា នឹក​ចង់​ពេលណា និង​ហៅ​នាង គឺ​ស្រី​ចិន​មិនដែល​ប្រកែក​ទេ នាង​តែងតែ​ស្វែង​ទៅ​រក​ជួប​លោក​កឹម សុខា ជានិច្ច បើ​ទោះជា​ផ្លូវ​ឆ្ងាយ​យ៉ាង​ណា​ក្តី។

សូមបញ្ជាក់​ថា កាលពី​វគ្គ​ទី​២២ ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​ទម្លាយ​ខ្សែអាត់​សំឡេង​ ដែល​លោក​កឹម សុខា បាន​ណាត់​ស្រី​ស្នេហ៍​ឈ្មោះ​ចិន ទៅ​រួមរ័ក​នៅ​ខេត្ត​កំពង់ចាម បន្ទាប់ពី​បោះឆ្នោត​រួច គឺ​ការ​ណាត់​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ -១៧ ខែ​សីហា ឆ្នាំ​២០១៣។ តាមរយៈ​រឿងអាស្រូវ​របស់​លោក​កឹម សុខា ដែល​បាន​ទម្លាយ​ជា​បន្តបន្ទាប់​នេះ​ បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា លោក កឹម សុខា ពិតជា​មនុស្ស​សកម្ម​យ៉ាង​ខ្លាំង លើ​ការងារ​រួមភេទ ហើយ​ចប់​ពី​ការ​រួមភេទ គឺ​គាត់​គ្មាន​អ្វី​ជួយ​ជាតិ​ទេ គឺ​គាត់​ដើរ​និយាយ​សម្អុយ​កេរ្តិ៍ឈ្មោះ​ប្រទេស​ខ្លួនឯង​ថា នៅ​ស្រុក​ខ្មែរ​អាក្រក់ និង​អយុត្តិធម៌​សព្វគ្រប់​បែបយ៉ាង ដើម្បី​អ្វីមួយ​ ដែល​ជា​នយោបាយ​​​ប្រជាភិថុតិ​របស់​គាត់។ ស្ទើរតែ​គ្រប់​ទីកន្លែង ជាពិសេស គឺ​នៅ​ពេល​ដែល​គាត់​ចុះ​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ គាត់​តែងតែ​ឆ្លៀត​ណាត់​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​នៅ​សណ្ឋាគារ ដែល​គាត់​ស្នាក់នៅ​ជានិច្ច។

តាម​ខ្សែអាត់​សំឡេង​របស់​លោក​កឹម សុខា នៅ​ក្នុង​ឃ្លី​ប​ទី​២២ នោះ​ គឺ​លោក កឹម សុខា បាន​ធ្វើ​ឡើង​ក្នុងកំឡុងពេល​ចុះទៅ​ខេត្តកំពង់ចាម បំផុស​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​មក​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ បន្ទាប់ពី​ចាញ់​ឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៣ ហើយ​នៅ​ពេល​នោះ លោក កឹម សុខា បាន​ណាត់​ស្រី​ស្នេហ៍​ឈ្មោះ​ចិន ឡើង​ទៅ​ខេត្តកំពង់ចាម ដើម្បី​ទៅ​រួម​រួក​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​សណ្ឋាគារ​មេគង្គ។

ដោយឡែក​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​ទម្លាយ​វគ្គ​ពិសេស​មួយ​ផងដែរ ជា​វគ្គ​ទី​៦ ដែល​លោក​កឹម សុខា ក្តៅក្រហាយ​ជាមួយ​អា​មុំ និង​ចោទ​ថា អា​មុំ​មាន​ល្បិចកល ធ្វើ​ឲ្យ​បែក​ធ្លាយ​ការពិត ! (​សំឡេង​ឆ្លើយ​ឆ្លង​គ្នា ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦)​នៅក្នុង​វគ្គ​ពិសេស​លើក​មុននេះ បងប្អូន​ជនរួមជាតិ និង​សកម្មជន CNRP ទើបនឹង​បាន​ស្តាប់​ឮ​នូវ​ពាក្យ​ចោទប្រកាន់​របស់​លោក​ប្រធាន កឹម សុខា ខណៈ​ដែល​គាត់​មិន​ហ៊ាន​ចេញមុខ​មក​បកស្រាយ​ការពិតហើយ ថែមទាំង​ទម្លាក់កំហុស​ដាក់​អា​មុំ ស្រី​ស្នេហ៍​របស់គាត់​ថា ជា​អ្នកផ្តល់​សំឡេង​ឆ្លើយ​ឆ្លង​រវាង​រូប​គាត់​ជាមួយ​នាង​ឲ្យ​ទៅ​គេ ឬ​ចោទ​ទៅ​អា​មុំ​ថា ជា​អ្នកយក​ខ្សែអាត់​សំឡេង​នោះ​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​ទើប​បែកធ្លាយ​រឿងអាស្រូវ​នោះ​។​

ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត បើ​បងប្អូន​បាន​ស្តាប់​វគ្គ​ពិសេស​មួយ​នេះ​ គឺ​បងប្អូន​នឹង​ដឹង​ថា លោក​កឹម សុខា គឺជា​ជន​កំសាក​ផុត​លេខ គឺជា​អ្នកនយោបាយ​ដែល​មិន​ហ៊ាន​ចេញមុខ​មក​ទទួលខុស​ត្រូវ​នូវ​រាល់​ទង្វើ​លាមក​របស់​ខ្លួន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ បែរជា​ព្យាយាម​ទម្លាក់កំហុស ទៅ​ស្រី​ស្នេហ៍ (​អា​មុំ​) ដែល​រូប​នាង​ផ្ទាល់​ក៏​ជា​រងគ្រោះ​ដោយ​ទង្វើ​របស់​គាត់ ដែល​បាន​ខ្លួនប្រាណ​នាង រហូត​អា​មុំ​ប្រាប់​ថា រក​ចង់​ក្អួតចង្អោរ សង្ស័យថា​អាចមាន​កូន និង​ត្រូវបាន​លោក កឹម សុខា ឲ្យ​នាង​យក​កូន​នោះ​ចេញ​ក្តី​។ ក៏ប៉ុន្តែ​តាមរយៈ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ជាមួយ​ម្ចាស់​ហាង​កាត់សក់ ខ្មែរ​អង្គរ ឈ្មោះ ទួន សុជាតិ បន្ទាប់ពី​រឿងអាស្រូវ​របស់គាត់​ត្រូវបាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Mon Srey កាលពី​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ មួយថ្ងៃ​បន្ទាប់មក​នោះ​លោក កឹម សុខា បាន​ចោទ​ទៅ​ស្រី​ស្នេហ៍ (​អា​មុំ ) ថា​ជា​អ្នកមាន​ល្បិចកល​យក​សំឡេង​គាត់​ឆ្លើយឆ្លង​គ្នា​ជាមួយ​នាង​យកទៅ​បង្ហោះ ទើប​បណ្តាល​ឲ្យ​បែកធ្លាយ​ការពិត​រឿងអាស្រូវ​នេះ​ឡើង​។

ជាមួយគ្នា​នោះ ហ្វេ​ស​ប៊ុ​ក​នោះ ក៏បាន​បង្ហោះ​ភស្តុតាង​ពិតប្រាកដ​ជាក់ស្តែង ជា​សំឡេង​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា ដែល​បាន​ទាក់ទង​សួរនាំ​ទៅ​លោក ទួន សុជាតិ ម្ចាស់​ហាង​កាត់សក់​ខ្មែរ​អង្គរ ជា​កន្លែង​ដែល​អា​មុំ​បម្រើការ​នោះ​ទីនោះ៕