ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ពុធ ទី ២៣ មិនា

១) ការ​តាម​ប្រមាញ់​ជា​លក្ខណៈ​អន្តរជាតិ​បាន​កំពុង​ចាប់​ផ្តើម​ហើយ​ទៅ​លើ​ជន​សង្ស័យ​ដែល​បំផ្ទុះ​គ្រាប់បែក​ នៅ​ប្រលានយន្តហោះ និង ស្ថានីយ​រថភ្លើង​ក្រោម​នៅ​ សែល ប្រ៊ុចសែល។ អាជ្ញាធរ​ប្រទេស បែលហ្សិក បាន​បញ្ចេញ​វីដេអូ​រូប​ភាព​បុរស ៣ អ្នក​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៤ នាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

២) ក្រុម​រដ្ឋ​ឥស្លាម ISIS បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ ប៊ែលហ្សិក​ ម្សិលមិញ នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ ដោយ​ពួក​គេ​បាន​គំរាម​ថា​ ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​ របស់​ប្រទេស​លោក​ខាង​លិច​នឹង​កើត​មាន​ជា​បន្តបន្ទាប់​ទៀត។

 

៣) ក្រុមហ៊ុន Twitter កំពុង​សាកល្បង​នូវ​លក្ខណៈ​ពិសេស​ថ្មី​របស់​ខ្លួន ដែល​អាច​ដាក់​ ស្ទីកឃ័រ ទៅ​លើ​រូប​ភាព​មុន​ពេល​ពួក​គេ​ធ្វើ​ការ​ បង្ហោះ លក្ខណៈ​ពិសេស​នេះ​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Twitter ទាំង​អស់​អាច​កែ​ប្រែ​រូប​ភាព​បាន​មុន​ពេល​ធ្វើ​ការ​បង្ហោះ។

 

៤) យន្តហោះ​ចម្បាំង​យោធា​អាមេរិក​បាន​សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ អាល់ កៃដា​ច្រើន​ជាង​ ១០ នាក់​នៅ​ក្នុង​ជំរំ​ហ្វឹកហាត់​របស់​ពួក​គេ​នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស យេមែន។

 

៥) អ្នក​សរសេរ​ប្លុក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ដ៏​ល្បីល្បាញ​មួយ​រូប ត្រូវ​បាន​កាត់​ទោស​នៅ​ថ្ងៃ​ពុធ​នេះ ពី​បទ​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម ដោយ​ប៉ូលិស​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​កាត់​ទោស​នេះ​ ដោយ​បាន​បំបែក​បាតុករ​ច្រើន​អ្នក​ដែល​គាំ​ទ្រ​ម្ចាស់​ប្លុក​ Nguyen Huu Vinh ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នៅ​ឆ្នាំ ២០១៤។

 

៦) ប្រធានាធិបតី​ប្រទេស ប្រេស៊ីល លោក​ស្រី Dilma Rousseff ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​លោក​ស្រី​មាន​លា​ចេញ​ពី​តំណែង​ឡើយ ដោយ​លោក​ស្រី​បាន​ហៅ​សកម្មភាព​ក្រុម​ប្រឆាំង​ថា​ជា​ទង្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​បែប​ប្រជាធិបតេយ្យ ព្រោះ​លោក​ស្រី​មិន​ដែល​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com